រណសិរ្សមាតុភូមិវៀតណាមកំពុងផ្លាស់ប្តូរយ៉ាងខ្លាំងក្លាខ្លឹមសារនិងរបៀបធ្វើសកម្មភាព

​​​​​​​​​​​​​​

 
                            
រណសិរ្សមាតុភូមិវៀតណាមកំពុងផ្លាស់ប្តូរយ៉ាងខ្លាំងក្លាខ្លឹមសារនិងរបៀបធ្វើសកម្មភាព - ảnh 1
រូបថតVNA


Vovworld-របាយការណ៍នយោបាយរបស់គណៈកម្មាធិការមជ្ឈឹមរណសិរ្ស​មាតុ​ភូមិវៀតណាមនីតិកាលទី៧ដាក់ជូនមហាសន្និបាតលើកទី៨រណសិរ្សមាតុ
ភូមិរួមមានកម្មវិធីសកម្មភាពចំនួន៥។ ​ក្នុងនោះការចលនាប្រមូលផ្ដុំប្រជាជន 

ពង្រឹង​និងពង្រីកនូវ​កំលាំងមហាសាមគ្គីភាពជាតិជាកម្មវិធីសកម្មភាពដំបូង។
លោក Tran Hoang Ngan ដំណាង​គណៈប្រតិភូទីក្រុងហូជីមិញបានចាត់ទុកថា៖

        “ក្នុងកំណាត់ផ្លូវកសាងនិងការពារមាតុប្រទេស​រណសិរ្សមាតុភូមិបាន​មាន​
ការ​រួមចំណែក សមិទ្ធផលពិតប្រាកដ ពិសេសគឺកសាងផែនមហាសាមគ្គីជាតិ។
នៅ​មហាសន្និបាតលើកនេះ យើងបានជាក់ស្ដែងការកំណត់ក្នុងរដ្ឋធម្មនុញ្ញឆ្នាំ​
២០១៣ក្នុង​លក្ខ័ណតិកៈរណសិរ្សមាតុភូមិវៀតណាម។ ប្រការមួយក្នុងចំណោម​
ប្រការសំខាន់​បំផុត​នាបច្ចុប្បន្នគឺរណសិរ្សមាតុភូមិត្រូវឆ្លុះបញ្ចាំងបានបំណង​
ប្រាថ្នារបស់ប្រជាជន​ជាមួយបក្ស រដ្ឋាភិបាលដើម្បីមានគោលនយោបាយសម​ស្របប្រមូលបានកំលាំងរួម​ដៃ​កសាងប្រទេសជាតិ។”

        ក្នុងអាណត្តិខាងមុខ រណសិរ្សក៏នឹងបើកទូលាយនិងលើកកំពស់ប្រសិទ្ធ​ភាព​សកម្មភាពចំពោះកិច្ចការប្រជាជន បង្កើនសាមគ្គីភាពមិត្តផាពនិង​សហប្រតិបត្តិការ
​អន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ