រណសិរ្សមាតុភូមិវៀតណាមជំរុញខ្លាំងសកម្មភាពការទូតប្រជាជន

(VOVWORLD) -  នារសៀលថ្ងៃទី ១៦ ខែកក្កដា នៅទីក្រុងហាណូយ គណៈកម្មាធិការកិច្ចការបរទេសមជ្ឈិម បានជួបធ្វើការជាមួយគណៈកម្មាធិការមជ្ឈិមនៃរណសិរ្សមាតុភូមិ វៀតណាម ដើម្បីស្វែងយល់ពីស្ថានភាពអនុវត្តន៍កិច្ចការក្នុងរយៈពេលកន្លងមក និងដាក់ចេញនូវទិសដៅសម្រាប់កិច្ចការការទូតប្រជាជននាពេលខាងមុខផងដែរ។

រណសិរ្សមាតុភូមិវៀតណាមជំរុញខ្លាំងសកម្មភាពការទូតប្រជាជន - ảnh 1ទិដ្ឋភាពនៃជំនួបធ្វើការ 

ថ្លែងមតិនៅទីនេះ ប្រធានគណៈកម្មាធិការកិច្ចការបរទេសមជ្ឈិម លោក Hoang Binh Quan បានលើកឡើងថា គណៈកម្មាធិការមជ្ឈិមនឹងរួមសហការយ៉ាងជិតស្និទ្ធជាមួយស្ថាប័នពាក់ព័ន្ធនានា ក្នុងការរៀបចំផែនការសកម្មភាពកិច្ចបរទេសប្រចាំឆ្នាំ។ ក្នុងពិធីនេះ ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម លោក Tran Thanh Man បានស្នើឲ្យគណៈកម្មាធិការកិច្ចការបរទេសមជ្ឈិម បន្តការយកចិត្តទុកដាក់និងបង្កលក្ខណះងាយស្រួល ដោយសហការយ៉ាងជិតស្និទ្ធជាមួយគណៈ កម្មាធិការបក្ស គណៈកម្មាធិការអចិន្ត្រៃយ៍នៃរណសិរ្សមាតុភូមិវៀតណាម ក្នុងការណែនាំអំពីការរៀបចំផែនការកិច្ចការបរទេសប្រចាំឆ្នាំ។ ទន្ទឹមជាមួយគ្នានោះ រួមសហការជាមួយបក្សនិងរដ្ឋ ដើម្បីអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវសកម្មភាពកិច្ចការបរទេសប្រជាជន បង្កើនការជួបប្រាស្រ័យអន្តរជាតិ រួមទាំងកសាង និងការពារព្រំដែន ប្រកបដោយសន្តិភាពនិងមិត្តភាពផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ