រណសិរ្សមាតុភូមិវៀតណាមបន្តជាស្ពានតភ្ជាប់អាណិកជនជាមួយស្រុកកំណើត

(VOVWORLD) - នារសៀលថ្ងៃ ១៩ ខែមេសា នៅរដ្ឋធានីងហាណូយ អនុប្រធាន និងជាអគ្គលេខាធិការនៃ គណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម លោក Hau A Lenh បានអញ្ជើញជួបសំណេះសំណាល ជាមួយ គណៈប្រតិភូខេត្ក Udon Thani ប្រទេសថៃ។
រណសិរ្សមាតុភូមិវៀតណាមបន្តជាស្ពានតភ្ជាប់អាណិកជនជាមួយស្រុកកំណើត - ảnh 1 រណសិរ្សមាតុភូមិវៀតណាមបន្តជាស្ពានតភ្ជាប់អាណិកជនជាមួយស្រុកកំណើត

ក្នុងជំនួបនេះ លោក Hau A Lenh បានសម្តែងក្តីសប្បាយរីករាយដែលឃើញថា សហគមន៍ជនជាតិវៀតណាមនៅថៃ ក្នុងនោះមានខេត្ត Udon Thani តែងតែឆ្ពោះមកស្រុកកំណើត ព្រមទាំងយកចិត្តទុកដាក់លើការ ពង្រឹង ពង្រីកអត្តសញ្ញាណវប្បធម៍ប្រជាជាតិ និង ចូលរួមយ៉ាងសកម្មក្នុងសកម្មភាពសង្គម សប្បុរសធម៌ និងមុនស្សធម៌ ដើម្បីកសាងប្រទេសជាតិ។ លោក Hau A Lenh បានសង្កត់ធ្ងន់ថា រណសិរ្សមាតុភូមិវៀតណាម   តែងតែយកចិត្តទុកដាក់លើការជួយឧបត្ថម្ភគាំទ្រដល់អាណិកជនមានជីវភាពរស់នៅប្រកបដោយស្ថិរភាព ព្រមទាំង បន្កជាស្ពានតភ្ជាប់រវាងអាណិកជនដែលរស់នៅបរទេស ជាមួយស្រុកកំណើត ។

លោក Luong Xuan Hoa ប្រធានសមាគមជនជាតិវៀតណាមប្រចាំនៅខេត្ត Udon Thani បានអះអាងថា ទោះបីរស់នៅឆ្ងាយពីស្រុកកំណើតក៏ដោយ ក៏ប៉ុន្តែអាណិកជនវៀតណាមនៅថៃជា និច្ចកាលតាមដានការអភិវឌ្ឍនៅមាតុភូមិ និង ខិតខំប្រឹងប្រែងលើកកម្ពស់ធ្លុងមហាសាមគ្គីប្រជាជាតិទាំងមូលផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ