រាត្រីបើកពិធីបុណ្យបាញ់កាំជ្រួចអន្តរជាតិ Da Nang ឆ្នាំ ២០១៩

(VOVWORLD) - នាយប់ថ្ងៃទី ១ ខែមិថុនា នៅទីក្រុង Da Nang បានប្រារព្ធធ្វើឡើងរាត្រីបើកពិធីបុណ្យបាញ់កាំជ្រួចអន្តរជាតិ Da Nang  ឆ្នាំ ២០១៩ (DIFF 2019) ក្រោមប្រធានបទ "ប្រភពដើម" ។
រាត្រីបើកពិធីបុណ្យបាញ់កាំជ្រួចអន្តរជាតិ Da Nang  ឆ្នាំ ២០១៩ - ảnh 1 រាត្រីបើកពិធីបុណ្យបាញ់កាំជ្រួចអន្តរជាតិ Da Nang  ឆ្នាំ ២០១៩ (DIFF 2019)

អញ្ជើញចូលរួមក្នុងពិធីបើកនេះ មានវត្តមានរបស់ អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមលោកស្រី Tong Thi Phong  ថ្នាក់ដឹកនាំ ក្រសួង ស្ថាប័នពាក់ព័ន្ធនានា រួមទាំងប្រជាជននិងភ្ញៀវទសចររាប់ម៉ឺននាក់ផងដែរ។ រាត្រីបើកពីធីនេះបានចាប់ផ្តើមឡើងដោយការសម្ដែងរបស់ក្រុមកាំជ្រួចចំនួន ២ រួមមាន Da Nang-វៀតណាមនិងក្រុមកាំជ្រួចរុស្ស៊ី  Fireworks Center Khan។ ថ្លែងនៅរាត្រីបើកពិធីនេះ លោកHuỳnh Đức Tho ប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Da Nang បានអះអាងថា៖

"ពិធីបុណ្យបាញ់កាំជ្រួច Da Nang ត្រូវបានទទួលស្គាល់ជាព្រឹត្តិការណ៍មួយក្នុងចំណោមព្រឹត្ដិការណ៍ជួរមុខទាំង ១០ ដោយក្រសួងវប្បធម៌ កីឡានិងទេសចរណ៍វៀតណាមជ្រើសរើសប្រារព្ធធ្វើឡើង។ ព្រឹត្តិការណ៍នេះទទួលបានការយកចិត្តទុកដាក់យ៉ាងខ្លាំងពីសំណាក់ប្រជាជននិងភ្ញៀវទេសចរពីមួយថ្ងៃទៅមួយថ្ងៃ។ ពិធីបុណ្យបាញ់កាំជ្រួចខួបលើកទី ១០ នេះបានសម្តែងនូវឈុតបាញ់កាំជ្រួចដ៏ពិសេសនិងគួរឱ្យចាប់អារម្មណ៍ រួមទាំងមានព្រឹត្តិការណ៍ដ៏រស់រវើកជាច្រើនបន្តបន្ទាប់ផ្សេងៗទៀត។ ខ្ញុំសង្ឃឹមថាព្រឹត្តិការណ៍នេះនឹងនាំមកនូវរដូវក្តៅ Da Nang មួយដ៏ស្រស់ស្អាតផងដែរ។"

គួរបញ្ជាក់ថា ពិធីបុណ្យបាញ់កាំជ្រួច Da Nang ឆ្នាំ២០១៩ នឹងត្រូវបានរៀបចំឡើងក្នុងរយៈពេល ១ ខែ ដោយមានការចូលរួមពី ៨ ក្រុម មានដូចជា វៀតណាម រុស្ស៊ី ប្រេស៊ីល បែលហ្ស៊ិក ហ្វាំងឡង់ អ៊ីតាលី អង់គ្លេស និងចិន។ ក្រុមល្អបំផុតចំនួន ២ នឹងត្រូវបានជ្រើសរើស ដើម្បីចូលរួមការប្រកួតវគ្គផ្តាច់ព្រ័ត្រ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ៦ ខែកក្កដាខាងមុខផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ