រាត្រីពិធីបុណ្យរំលឹកខួបអនុស្សាវរីយ៌លើកទី៤០ឆ្នាំជ័យជំនះ“ហាណូយ-Dien Bien Phuលើលំហ

រាត្រីពិធីបុណ្យរំលឹកខួបអនុស្សាវរីយ៌លើកទី៤០ឆ្នាំជ័យជំនះ“ហាណូយ-Dien Bien Phuលើលំហ - ảnh 1
រាត្រីបុណ្យប្រពៃណីនិងប្រគល់រង្វាន់នៃការប្រឡង
ស្វែងយល់៤០ឆ្នាំជ័យជំនះ“ហាណូយ-Dien Bien Phu
លើលំហអាកាស” (រូបថតៈ Internet)


(VOVworld)-នាយប់ថ្ងៃទី២៥ធ្នូ នៅទីក្រុងហាណូយ​បញ្ជាការដ្ឋានការពារដែនអា
កាស ទ័ពអាកាសបានរៀបចំពិធីរាត្រីបុណ្យប្រពៃណីនិងប្រគល់រង្វាន់នៃការប្រ
ឡងស្វែងយល់៤០ឆ្នាំជ័យជំនះ“ហាណូយ-Dien Bien Phu លើលំហអាកាស”។​
ការប្រឡងនេះ ដោយមជ្ឈឹមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជិមិញ បំផុសឡើងចាប់
ពីថ្ងៃទី ២៣តុលា​រហូតដល់ថ្ងៃទី២៦វិច្ឆិកាឆ្នាំ២០១២ ក្នុងបំណង់អប់រំប្រពៃណី លើកកំពស់មនសិការ ការយល់ដឹងរបស់ប្រជាជន ពិសេសគឺជំនាន់វ័យក្មេង។
លោក  Duong Van An លេខាមជ្ឈឹមសម្ព័ន្ធយុវជនកុម្មនិស្តហូជីមិញឲ្យដឹងថា៖

        "មានអ្នកនិពន្ធមួយចំនួន និងក្រុមអ្នកនិពន្ធមិនខ្លាចធ្វើដំណើរផ្លូវ

ឆ្ងាយដើម្បីទៅស្វែងរកឯកសារមានតម្លៃ រូបថតនិងភ័ស្តុតាង ដើម្បីធ្វើ

ឲ្យបទ​សរសេរចូលរួមប្រឡងរបស់ខ្លួនរស់រវឹក។ អាចនិយាយបានថា​

វណ្ណកម្មចូលរួម ប្រឡងនិមួយៗជាទឹកចិត្ត សេចក្តីស្រឡាញ់ ត្រូវបាន

ផ្តាំផ្ញើរនិងថែរក្សាជាមួយ គោលបំណងចែករំលែករាល់ឯកាសារ​រូប

ភាពដ៏មានតម្លៃរបស់ប្រជាជាតិ ដើម្បីឆ្ពោះទៅអនាគតដ៏បវរនាពេល

ខាងមុខ"។

        គណៈចាត់តាំងបានប្រគល់ រង្វាន់ពិសេសចំនួន១រង្វាន់ លេខ១ចំនួន២
 រង្វាន់ លេខ២ចំនួន៥រង្វាន់ និងលេខ៣ចំនួន១០រង្វាន់ឲ្យបុគ្គល់និងរង្វាន់សមូ ហភាពចំនួន១២រង្វាន់ទៀតផង៕

ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ