រាត្រីពិធីបុណ្យសំពះព្រះខែដោយប្រធានបទ៖ កុមារវៀតណាមឆ្ពោះទៅកោះសមុទ្រមាតុប្រទេស

រាត្រីពិធីបុណ្យសំពះព្រះខែដោយប្រធានបទ៖ កុមារវៀតណាមឆ្ពោះទៅកោះសមុទ្រមាតុប្រទេស - ảnh 1
រាត្រីពិធីបុណ្យសំពះព្រះខែ

(VOV)_នាយប់ថ្ងៃទី៨ កញ្ញា តំបន់ជាច្រើនក្នុងទូទាំងប្រទេសបានរៀបចំ
បណ្ដាសកម្មភាពវប្បធម៌ សិល្បះ ជូនអំណោយសំរាប់កុមារ ជាពិសេសគឺបណ្ដា
កុមារមានស្ថានភាពលំបាក ពិការ ជាជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿង
ទុំ…លៗ ក្នុងឱកាសពិធីបុណ្យសំពះព្រះខែឆ្នាំ ២០១៤។ នៅទីក្រុង Da Nang កុមារជាង១០០០នាក់ ជាកុមារក្រីក្រ កូនចៅរបស់​អ្នក​នេសាទ​ ប៉ូលីស្តសមុទ្រ…
ជាដើម បាន​ចូលរួមកម្មវិធី រាត្រីពិធីបុណ្យ​សំពះ​ព្រះ​ខែដោយប្រធានបទ៖  កុមារ វៀតណាមឆ្ពោះទៅកោះសមុទ្រមាតុ​ប្រទេស​។ ក្នុងឱកាសនេះដែរ សម្ព័ន្ធស
មាគម យុវជនទីក្រុង Da Nang សម្បុរសជន​បានប្រគល់ជូនអំណោយជាង២០០ ចំណែកនិងអាហារូបករណ៍ ដោយមាន​តំលៃជាង២០០លានដុង សំរាប់កុមារក្រី
ក្រ នៅក្នុងទីក្រុង។ ប្អូន Nguyen Vu Dieu Linh នៅខ័ណ្ឌ Son Tra ទីក្រុង Da Nang បានអោយដឹងថា៖

          “ ពិធីបុណ្យតេត Trung Thu សប្បាយណាស់។ ប្អូន​បាន​ជួប​មិត្តភក្តិ ជាច្រើន  បានមើលរាំម៉ុងសាយ លេងល្បែងប្រជាប្រិយ ទទួលអំណោយ…លៗ។”

          នៅរដ្ឋធានីហាណូយ បានប្រព្រឹត្តទៅកម្មវិធីជួបប្រាស្រ័យសិល្បះ​ពិសេស៖  ព្រះច័ន្ទពេញបូរមីសំរាប់ប្អូនៗ។ ក្នុងក្របខ័ណ្ឌនៃកម្មវិធីនេះ ​គណៈចាត់តាំងបាន ប្រគល់សៀវភៅសន្សំ​ចំនួន១០០ក្បាលសំរាប់​កុមារពិការ អំណោយ១០០ ចំណែក គ្រឿងបរិក្ខាសិក្សា សំលៀកបំពាក់ កុមារ​មានស្ថានភាពលំបាក​ពិសេស…លៗ
នៅស្រុក Van Lang និងស្រុក ​Trang Dinh ខេត្ត Lang Son (ភាគខាងជើងវៀតណាម)។

          នៅប្រទេសជាច្រើន សហគមន៍ជនវៀតណាមនៅឯបរទេស បានរៀបចំសកម្ម
ភាពអំណរបុណ្យតេត Trung Thu ជាច្រើន ដើម្បីជួយឧបត្ថម្ភជំនាន់​វ័យក្មេងវៀត ណាម យល់ដឹងច្បាស់ជាងអំពីវប្បធម៌ប្រពៃណីនៃមាតុប្រទេស។

          នាយប់ថ្ងៃទី៨ កញ្ញា នៅសាលាភាសា Nguyen Du រដ្ឋធានីវៀងច័ន្ទ ​ឡាវ  បណ្ដាកុមារនៃសមាគជនវៀតណាមនៅឡាវ បានទទួលបុណ្យតេត Trung Thu 1ប្រកបដោយសប្បាយរីករាយ និងកក់ក្តៅ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ