រថយន្តរបស់អង្គការសហប្រជាជាតិត្រូវបានវាយប្រហារនៅទីក្រុងកាប៊ុលដែលបណ្តាលឱ្យមានមនុស្សស្លាប់និងរងរបួស

(VOVWORLD) - យ៉ាងហោចណាស់មានមនុស្សម្នាក់ត្រូវបានស្លាប់ និង ៥ នាក់ទៀតរងរបួសនៅក្នុងការវាយប្រហារលើរថយន្តរបស់អង្គការសហប្រជាជាតិនៅរដ្ឋធានីកាប៊ុលប្រទេសអាហ្វហ្គានីស្ថានកាលពីថ្ងៃទី ២៤ ខែវិច្ឆិកា។
រថយន្តរបស់អង្គការសហប្រជាជាតិត្រូវបានវាយប្រហារនៅទីក្រុងកាប៊ុលដែលបណ្តាលឱ្យមានមនុស្សស្លាប់និងរងរបួស - ảnh 1 រថយន្តរបស់អង្គការសហប្រជាជាតិត្រូវបានវាយប្រហារនៅទីក្រុងកាប៊ុល (AFP/TTXVN)

ការវាយប្រហារដោយគ្រាប់បែកបានកើតឡើងនៅលើខ្សែផ្លូវដែលបុគ្គលិក  អ. ស.ប តែងតែធ្វើដំណើររវាងទីក្រុងកាប៊ុលនិងបរិវេណនៃប្រព័ន្ធតំបន់ធំមួយរបស់អង្គការសហប្រជាជាតិនៅជាយទីក្រុងកាប៊ុលផងដែរ។     អង្គការសហប្រជាជាតិបានថ្កោលទោសការវាយប្រហារនេះ ហើយបានបញ្ជាក់ថាបុគ្គលិកបរទេសម្នាក់ត្រូវបានស្លាប់។នាបច្ចុប្បន្ននេះមិនទាន់មានអង្គការណាមួយទទួលខុសត្រូវលើការវាយប្រហារនេះទេ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ