រៀបចំ ប្រតិបត្តិការចំណាយថវិការដ្ឋឆ្នាំ២០២២ឲ្យបានហ្មត់ចត់ សន្សំសម្ចៃនិងមានប្រសិទ្ធភាព

(VOVWORLD) - នេះគឺជាសំណូមពររបស់នាយករដ្ឋមន្រ្តីវៀតណាមលោក Pham Minh Chinh នៅឯកិច្ចប្រជុំបូកសរុបផ្នែកហិរញ្ញវត្ថុក្នុងឆ្នាំ២០២១ និងដាក់ពង្រាយផែនការសម្រាប់ឆ្នាំ២០២២ ដែលបានធ្វើឡើងនាព្រឹកថ្ងៃទី៦ ខែមករា នៅរដ្ឋធានីហាណូយ។
រៀបចំ ប្រតិបត្តិការចំណាយថវិការដ្ឋឆ្នាំ២០២២ឲ្យបានហ្មត់ចត់ សន្សំសម្ចៃនិងមានប្រសិទ្ធភាព - ảnh 1នាយករដ្ឋមន្រ្តីវៀតណាមលោក Pham Minh Chinh អញ្ជើញថ្លែងនៅកិច្ចប្រជុំ។ (រូបថត៖ VOV)
យោងតាមការព្យាករណ៍ថា ក្នុងឆ្នាំ២០២២ សេដ្ឋកិច្ចក្នុងស្រុកនិងលើពិភពលោក បន្តមានការវិវឌ្ឍន៍យ៉ាងស្មុគស្មាញនិងពិបាកទាយទុកជាមុន ដោយសារតែផលប៉ះ ពាល់នៃជម្ងឺកូវីដ-១៩ ដូច្នេះ លោកនាយករដ្ឋមន្រ្តីបានបញ្ជាឲ្យផ្នែកហិរញ្ញវត្ថុ ត្រូវផ្ដោត ការយកចិត្តទុកដាក់ អនុវត្តន៍ភារកិច្ចស្នូលៗឲ្យបានល្អ។ តាមនោះ ផ្នែកហិរញ្ញវត្ថុត្រូវ តែច្បាមជាប់នូវគោលជំហររបស់បក្ស សេចក្ដីសម្រេចចិត្តរបស់រដ្ឋសភា រដ្ឋាភិបាល សហការយ៉ាងជិតស្និទ្ធជាមួយបណ្ដាក្រសួង ស្ថាប័ន ខេត្ត ក្រុងនានា; តាមដានយ៉ាង ដិតដល់ស្ថានភាពក្នុងស្រុកនិងលើពិភពលោក ធ្វើសេនាធិការដោយទាន់ពេលវេលា ជូនរដ្ឋាភិបាល ដើម្បីឆ្លើយតបយ៉ាងបត់បែននឹងការវិវឌ្ឍន៍ធំៗ ក៏ដូចជាការវិវឌ្ឍន៍លើ វិស័យហិរញ្ញវត្ថុ រូបិយវត្ថុ សំដៅរក្សាធានាស្ថិរភាពនៃម៉ាក្រូសេដ្ឋកិច្ច និងគ្រប់គ្រង អតិផរណា ព្រមទាំងអនុវត្តន៍យ៉ាងល្អនូវកម្មវិធីស្ដារនិងអភិវឌ្ឍសេដ្ឋកិច្ចសង្គមឡើងវិញ ផងដែរ។
ទន្ទឹមនឹងនោះ ផ្ដោតសំខាន់ទៅលើការកសាង សុក្រិតរបៀបរបប គោល នយោបាយហិរញ្ញវត្ថុ-ធនាគាររដ្ឋ ពន្លឿនការកសាងរដ្ឋាភិបាលអេឡិចត្រូនិក គ្រប់គ្រង ការប្រមូលចំណូលថវិការដ្ឋឲ្យបានល្អ រៀបចំ ប្រតិបត្តិការចំណាយថវិការដ្ឋឆ្នាំ២០២២ ឲ្យបានហ្មត់ចត់ សន្សំសម្ចៃ មានប្រសិទ្ធភាព ធានាប្រភពធនធានសម្រាប់ចំណាយលើ ភារកិច្ចសំខាន់ៗ ក្នុងនោះផ្ដល់អាទិភាពដល់ការងារប្រយុទ្ធប្រឆាំងជម្ងឺកូវីដ-១៩និង ភារកិច្ចចាំបាច់បន្ទាន់នានា។ ក្រៅពីនោះ លោកនាយករដ្ឋមន្រ្តីក៏បានតម្រូវឲ្យមានការ សម្របសម្រួលយ៉ាងរលូនរវាងគោលនយោបាយសាពើពន្ធនិងគោលនយោបាយ រូបិយវត្ថុផងដែរ។
“សម្របសម្រួលយ៉ាងរលូនរវាងគោលនយោបាយសាពើពន្ធនិងគោល នយោបាយហិរញ្ញវត្ថុ ដើម្បីធ្វើយ៉ាងណា គោលនយោបាយមួយនេះជះឥទ្ធិពល ហើយ បំពេញដល់គោលនយោបាយផ្សេងមួយទៀត។ គោលនយោបាយទាំងពីរនេះគឺសំខាន់ ណាស់ ក្នុងការប្រតិបត្តិសេដ្ឋកិច្ចជាតិ។ ត្រូវតែបង្កើនចំណូល កាត់បន្ថយការចំណាយ ជាពិសេសគឺការចំណាយមិនចាំបាច់។ យើងត្រូវតែគ្រប់គ្រងការចំណាយហួសកំណត់ ហើយគ្រប់គ្រងបំណុលសាធារណៈ ដើម្បីធ្វើយ៉ាងណាធានាសន្ទស្សន៍ទាំងអស់”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ