រៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចឡើងវិញនិងលើកកម្ពស់តួនាទីរបស់អាជីវកម្មវៀតណាមនៅក្នុងខ្សែសង្វាក់ផលិតកម្មសកល
(VOVWORLD) - នារសៀលថ្ងៃទី១៧ ខែមីនានេះ នៅទីក្រុងហាណូយ អគ្គលេខាបក្ស លោក តូ ឡឹម បានអញ្ជើញជួបធ្វើការជាមួយក្រសួងឧស្សាហកម្ម ពាណិជ្ជកម្ម និងក្រសួង ស្ថាប័នពាក់ព័ន្ធមួយចំនួនស្តីពីទំនាក់ទំនងពាណិជ្ជកម្មអន្តរជាតិ និងការតភ្ជាប់ពាណិជ្ជកម្មជាមួយដៃគូសំខាន់ៗ នៅក្នុងបរិបទភូមិសាស្ត្រនយោ បាយ និងភូមិសាស្ត្រសេដ្ឋកិច្ចបច្ចុប្បន្នរបស់ពិភពលោក។
លោកអគ្គលេខាបក្ស តូ ឡឹម អញ្ជើញថ្លែងមតិក្នុងសម័យប្រជុំ (រូបថត៖ វ៉ាន់ ហ៊ីវ/VOV) |
នៅក្នុងជំនួបធ្វើការនេះ លោកអគ្គលេខាបក្សបានស្នើឱ្យស្ថាប័នពាក់ព័ន្ធត្រូវមានយុទ្ធសាស្ត្រជាក់ស្តែង សំដៅរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចឡើងវិញ ធ្វើឱ្យមានតុល្យភាពពាណិជ្ជកម្ម ខណៈពេលដែលធានាបាននូវគោលដៅកំណើនសេដ្ឋកិច្ច; ភ្ជាប់ពាណិជ្ជកម្មជាមួយនឹងការធ្វើឱ្យប្រសើរឡើងនូវបច្ចេកវិទ្យា និងឧបករណ៍ ការវិនិយោគដែលមានគុណភាពខ្ពស់ បង្កើនតួនាទីរបស់អាជីវកម្មវៀតណាមនៅក្នុងខ្សែសង្វាក់ផលិតកម្មសកល។
ទិដ្ឋភាពនៃសម័យប្រជុំ (រូបថត៖ វ៉ាន់ ហ៊ីវ/VOV) |
លោកអគ្គលេខាបក្សតូ ឡឹម បានស្នើឱ្យគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សរដ្ឋាភិបាលផ្តោតលើធនធានលើការស្រាវជ្រាវ និងអនុវត្តទិសដៅជាច្រើនក្នុងរយៈពេលខាងមុខ ដូចជា៖ បង្កើនការនាំចេញប្រកបដោយចីរភាពយ៉ាងឆាប់រហ័ស ការកែលម្អសមត្ថភាពផលិតកម្មក្នុងស្រុក និងការធ្វើពិពិធកម្មទីផ្សារនាំចូល និងនាំចេញ។ ជាមួយគ្នានោះ ស្រាវជ្រាវ និងអភិវឌ្ឍន៍ផែនការសម្រាប់កិច្ចសហប្រតិបត្តិការឧស្សាហកម្មក្នុងលក្ខណៈជាក់ស្តែង និងមានតុល្យភាព ដោយបង្កើនសមត្ថភាពផលិតកម្ម អត្រាធ្វើមូលដ្ឋានីយកម្ម និងតម្លៃបន្ថែមសម្រាប់ផលិតផលឧស្សាហកម្មវៀតណាម៕