រួបិយប័ណ្ណបរទេសផ្ទេរមកទីក្រុងហូជីមិញអាចសម្រេចបាន ៧ ពាន់លាន​ដុល្លារអាមេរិក​ក្នុងឆ្នាំនេះ

(VOVWORLD) - បរិមាណរួបិយប័ណ្ណបរទេសផ្ទេរមកទីក្រុងហូជីមិញបានកើនឡើងជាបន្តបន្ទាប់ក្នុងរយៈពេល ៥ ឆ្នាំថ្មីៗនេះ។
រួបិយប័ណ្ណបរទេសផ្ទេរមកទីក្រុងហូជីមិញអាចសម្រេចបាន ៧ ពាន់លាន​ដុល្លារអាមេរិក​ក្នុងឆ្នាំនេះ - ảnh 1សិក្ខាសាលាពិគ្រោះយោបល់ជាមួយអ្នកជំនាញផ្នែកហិរញ្ញវត្ថុ ស្ដីពីការកសាងគម្រោងនយោយបាយទាក់ទាញ និងពង្រីកប្រភពរួបិយប័ណ្ណបរទេសភូមិសាស្ត្រទីក្រុង

បរិមាណរួបិយប័ណ្ណបរទេសផ្ទេរមកទីក្រុងហូជីមិញបន្តមានកំណើនយ៉ាងល្អបង្គួរ ដោយរំពឹងថាអាចសម្រេចបាន ៧ ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំនេះ កើនប្រមាណ ៦-៧% បើធៀបនឹងឆ្នាំមុន។ ក្នុងសិក្ខាសាលាពិគ្រោះយោបល់ជាមួយអ្នកជំនាញផ្នែកហិរញ្ញវត្ថុ ស្ដីពីការកសាងគម្រោងនយោយបាយទាក់ទាញ និងពង្រីកប្រភពរួបិយប័ណ្ណបរទេសភូមិសាស្ត្រទីក្រុងនារសៀលថ្ងៃទី ២២ ឧសភា នៅទីក្រុងហូជីមិញ លោក Nguyen Duc Lenh នាយករងធនាគាររដ្ឋសាខាទីក្រុងហូជីមិញបានឲ្យដឹងថាបរិមាណរួបិយប័ណ្ណបរទេសផ្ទេរមកទីក្រុងហូជីមិញបានកើនឡើងជាបន្តបន្ទាប់ក្នុងរយៈពេល ៥ ឆ្នាំថ្មីៗនេះ។ បរិមាណរួបិយប័ណ្ណបរទេសផ្ទេរមកទីក្រុងហូជីមិញក្នុងត្រីមាសទី ១ ឆ្នាំនេះសម្រេចបានជាង ២,១ ពាន់លានដុល្លារអាមេរិក កើនជាង ១៩ % បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ហើយគេរំពឹងថារួបិយប័ណ្ណបរទេសផ្ទេរមកទីក្រុងហូជីមិញអាចសម្រេចបាន ៧ ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំនេះ។

ក្នុងសិក្ខាសាលានេះ ប្រតិភូជាច្រើនបានលើកវិធានការជាច្រើនដើម្បីពង្រីក និងទាក់ទាញប្រភពរួបិយប័ណ្ណបរទេសមកទីក្រុងហូជីមិញផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ