រូបសំណាក់វីរះអ្នកម្តាយវៀតណាម៖សំណង់វប្បធម៌ ប្រវត្តិសាស្រ្តដ៍មានអត្ថន័យ

រូបសំណាក់វីរះអ្នកម្តាយវៀតណាម៖សំណង់វប្បធម៌ ប្រវត្តិសាស្រ្តដ៍មានអត្ថន័យ - ảnh 1
:រូបសំណាក់វីរះអ្នកម្តាយវៀតណាម

Vovworld-ព្រឹកថ្ងៃទី៤ធ្នូថ្លែងមតិក្នុងពិធីជួបធ្វើការជាមួយថ្នាក់ដឹកនាំខែត្រQuang Nam
នៅភាគកណ្តាលវៀតណាមស្តីអំពីល្បឿនសាងសង់សំណង់រូបសំណាក់វីរះអ្នកម្តាយ
វៀតណាម  ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phucបានស្នើរថា៖ថ្នាក់ដឹកនាំខែត្រសហការជាមួយតំបន់នានានៅទូទាំង​ប្រទេសប្រមូលវត្ថុតាងទាក់ទិន
ដល់ វីរះអ្នកម្តាយវៀតណាម ដើម្បីកសាងសារមន្ទី វីរះអ្នកម្តាយវៀតណាម  នៅក្នុង
បរិវេណនៃសំណង់នេះ ។លោកមានប្រសាសន៍ថា៖“  នេះជាសំណង់វិចិត្រកម្មសិល្បះ
មានចរិតលក្ខណះសម័យ  ដោយហេតុនេះវាត្រូវធានាលក្ខណះសិល្បះជាក់ស្តែងខ្ពស់
បំផុត។រដ្ឋាភិបាលនឹងសហការជាមួយតំបន់នានាជំរុញខ្លាំងល្បឿនសាងសង់និងខិតខំ
សម្រេចសំណង់នេះ យ៉ាងឆាប់ៗ។  “

សំណង់រូបសំណាក់វីរះអ្នកម្តាយវៀតណាមត្រូវបានសាងសង់ឡើងនៅតំបន់ភ្នំ Cam
ទីក្រុង Tam Kyខែត្រ Quang Nam។នេះជាសំណង់ដែលគណះកម្មាធិការបក្សQuang Namគួបផ្សំជាមួយវិទ្យុសំលេងវៀតណាមបំផុសកសាងនាឆ្នាំ២០០៤និងបើកការរដ្ឋាន
សាងសង់នាឆ្នាំ២០០៩។នាព្រឹកថ្ងៃដដែលមលោក Nguyen Xuan Phucបានអញ្ជើញចូល
រួមពិធីរំលឹកខួបលើកទី១០នៃទិវាបង្កើតមណ្ឌលនគរថ្មី Dien Nam-Dien Ngocស្រុក
Dien Ban ខែត្រ Quang Namព្រមទាំងប្រគល់គ្រឿងឥស្សរីយ៍យសពលកម្មថ្នាក់ទី៣ដល់
គណះគ្រប់គ្រងអភិវឌ្ឍណ៍ មណ្ឌលនគរ ថ្មីDien Nam-Dien Ngoc៕

ប្រតិកម្មទៅវិញ

ផ្សេងៗ