រួមគ្នាកសាងគ្រួសារប្រកបដោយសុភមង្គលក្នុងឱកាសទិវាគ្រួសារវៀតណាម ថ្ងៃទី២៨ មិថុនា

(VOVWORLD) -នាថ្ងៃទី ២៦ មិថុនាកន្លងទៅនេះ នៅទីក្រុង Can Tho មន្ទីរវប្បធម៍កីឡា និង ទេសចរណ៍ទីក្រុងង Can Tho បានប្រារព្ធខួបលើកទី១៧នៃទិវាគ្រួសារ វៀតណាម (ថ្ងៃទី២៨មិថុនាឆ្នាំ២០០១ - ថ្ងៃទី២៨មិថុនាឆ្នាំ២០១៨) ដើម្បីលើក តម្កើងតម្លៃវប្បធម៌ប្រពៃនីរបស់គ្រួសារវៀតណាម។
រួមគ្នាកសាងគ្រួសារប្រកបដោយសុភមង្គលក្នុងឱកាសទិវាគ្រួសារវៀតណាម ថ្ងៃទី២៨ មិថុនា - ảnh 1រំលឹកខួបលើកទី១៧នៃទិវាគ្រួសារវៀតណាម 

នេះគឺជាឱកាសមួយសម្រាប់គ្រួសារនានាដើម្បីជួបប្រាស្រ័យនិងចែករំលែកបទ ពិសោធន៍ក្នុងការកសាងគ្រួសារវប្បធម៍ឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយ ចីរភាពនៃគ្រួសារក្នុងសម័យកាលឧស្សាហូបនីយកម្មទំនើបភាវូបនីយកម្មនិង ការធ្វើសមាហរណកម្មអន្តរជាតិ។

ក្នុងថ្ងៃដដែលនេះ គណៈកម្មាធិការប្រជាជនខេត្ត Long An បានប្រារព្ធឡើង កិច្ចប្រជុំបូកសរុប១០ឆ្នាំនៃការអនុវត្តច្បាប់ស្តីពីការប្រឆាំងអំពើហិង្សាក្នុងគ្រួសារ និងកិច្ចប្រជុំលើកតម្កើងគ្រួសារវប្បធម៌ឈានមុខដ៏ឆ្នើមឆ្នាំ២០១៨។ ថ្លែងមតិក្នុង កិច្ចប្រជុំនេះ អនុប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត Long An លោក Nguyen Minh Lam  បានស្នើឲ្យ អាជ្ញាធរ៌មូលដ្ឋានអង្គភាពគ្រប់ជាន់ថ្នាក់នានាគប្បីបន្តបង្កើន ការអនុវត្តនូវកម្មវិធីសកម្មភាពជាតិស្តីពីការបង្ការនិងប្រឆាំងនឹងអំពើហិង្សាក្នុង គ្រួសាររហូតដល់ឆ្នាំ ២០២០ នៅខេត្ត Long An ដើម្បីសម្រេចឲ្យបានគោលដៅ ដែលបានដាក់ចេញជាមិនខាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ