រ៉ូម៉ានីប្រឆាំងជំទាស់ការដាក់កំហិតក្នុងការទទួលយកជនចំណាកស្រុក

រ៉ូម៉ានីប្រឆាំងជំទាស់ការដាក់កំហិតក្នុងការទទួលយកជនចំណាកស្រុក - ảnh 1
រូបថតៈ TTXVN


(VOVworld)-ប្រធានាធិបតីរ៉ូម៉ានី លោក Klaus Johannis នាថ្ងៃទី១០កញ្ញា បាន
ប្រឆាំងជំទាស់ផែនការរបស់គណៈកម្មាធិការអឺរ៉ុប (EC) ស្តីពីការដាក់កំហិត​​ឲ្យទទួលយកជនចំណាកស្រុក សម្រាប់ប្រទេសជាសមាជិក សហភាពអឺរ៉ុប
ចំនួន២៨។ ថ្លែងមតិជាមួយមជ្ឈដ្ឋានសាព័ត៌មាន លោក Johannis បានប្រកាស
ថា នោះមិនមែនជាដំណោះស្រាយឡើយ ហើយការ ដាក់កំហិតនេះមិនសម
ស្រប។ លោកសង្តត់ធ្ងន់ថា នេះជាបញ្ហាសំខាន់ ដោយសារវាពាក់ព័ន្ធដល់អា
យុជីវិតរបស់មនុស្ស។

       តាមផែនការបែងចែកជនចំណាកស្រុករបស់ប្រធាន EC រ៉ូម៉ានីត្រូវ ទទួលយកជនចំណាក់ស្រុកចំនួន៤.៦៤៦នាក់ ក្នុងរយៈពេល២ឆ្នាំខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ