រួមផ្សំបទពិសោធន៍ជាមួយវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តភាពដើម្បីអភិវឌ្ឍន៍កសិកម្ម

(VOVWORLD) - នាព្រឹកថ្ងៃទី ១៧ សីហា នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានអញ្ជើញចូលរួមព្រឹត្តិការណ៍ “ដំណើរចាប់ផ្តើមអាជីវកម្មប្រកបដោយនវានុវត្តភាព និងទិវាការងារ VNUA - ២០២២” ដែលរៀបចំឡើងដោយវិទ្យាស្ថានកសិកម្មវៀតណាម នៅទីក្រុងហាណូយ។

រួមផ្សំបទពិសោធន៍ជាមួយវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តភាពដើម្បីអភិវឌ្ឍន៍កសិកម្ម - ảnh 1នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh អញ្ជើញថ្លែងនៅព្រឹត្តិការណ៍ “ដំណើរចាប់ផ្តើមអាជីវកម្មប្រកបដោយនវានុវត្តភាព និងទិវាការងារ VNUA - ២០២២”។ (រូបថត៖ TTXVN)
ថ្លែងមតិនៅទីនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសង្កត់ធ្ងន់ថា ការអភិវឌ្ឍកសិកម្មគឺជាភារកិច្ចដ៏សែនសំខាន់ក្នុងយុទ្ធសាស្ត្រអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ។ កសិកម្មបាននិងកំពុងក្លាយជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជានិច្ច ដែលរួម ចំណែកដល់ស្ថិរភាពជីវភាពរស់នៅរបស់ប្រជាជន។ ទន្ទឹមនឹងនោះ ការអភិវឌ្ឍធនធាន មនុស្សប្រកបដោយគុណភាពខ្ពស់សម្រាប់វិស័យកសិកម្មតែងតែត្រូវបានបក្សនិងរដ្ឋ វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងផងដែរ។ លោកនាយករដ្ឋមន្ត្រីចាត់ទុកថា សម្រាប់ប្រទេសមួយដែល “យកកសិកម្មជាឫសគល់” ដូច វៀតណាម ការចាប់ផ្តើម អាជីវកម្មកសិកម្មត្រូវតែពឹងផ្អែកលើសសរស្តម្ភចំនួនបី៖ ការបណ្តុះបណ្តាលដើម្បីលើក កំពស់សមត្ថភាពចាប់ផ្តើមអាជីវកម្ម; ការបង្កើតបរិយាកាសចាប់ផ្តើមអាជីវកម្ម និងជួយ ឧបត្ថម្ភនូវដើមទុន និងផ្នែកគតិយុត្តសម្រាប់យុវជន និងអ្នកដែលចង់ចាប់ផ្តើមអាជីវ កម្ម។ នេះជាជំហានលោតផ្លោះសម្រាប់ការអភិវឌ្ឍកសិកម្ម និងការកសាងជនបទថ្មី។
នាព្រឹកថ្ងៃទី ១៧ សីហានេះដែរ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បាន ជួបធ្វើការជាមួយថ្នាក់ដឹកនាំ អ្នកជំនាញ និងអ្នកវិទ្យាសាស្ត្រនៃវិទ្យាស្ថានកសិកម្មវៀត ណាម។ នៅទីនេះលោកនាយករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះសំណើរបស់វិទ្យា ស្ថានស្ដីពីគំរូសហគ្រាស spin-off។ នេះជាគំរូនៃការផ្សារភ្ជាប់រវាងសាលារៀន-សង្គម ដែលកំពុងត្រូវបានអនុវត្តន៍ដោយសាកលវិទ្យាល័យ ឈានមុខគេជាច្រើនលើពិភព លោក ហើយទទួលបានជោគជ័យដូចជានៅប្រទេសហូឡង់ សហរដ្ឋអាមេរិក អូស្ត្រាលី ជាដើម។ លោកនាយករដ្ឋមន្ត្រីបានយល់ស្របជាមួយនឹងទស្សនៈថា “ត្រូវតែ ផ្លាស់ប្ដូរផ្នត់គំនិតពីផលិតកម្មកសិកម្មដល់សេដ្ឋកិច្ចកសិកម្ម”។ ដើម្បីឲ្យវិស័យកសិកម្ម វៀតណាមមានការអភិវឌ្ឍប្រកបដោយចីរភាព ប្រសិទ្ធភាព និងមានកម្លាំងប្រកួត ប្រជែងខ្ពស់នោះ ចាំបាច់ត្រូវរួមផ្សំយ៉ាងបិនប្រសប់ទពិសោធន៍ប្រពៃណីជាមួយនឹងវិទ្យា សាស្ត្រ បច្ចេកវិទ្យាទំនើប និងនវានុវត្តភាព។ ក្នុងនាមជាមូលដ្ឋានបណ្តុះបណ្តាលធំ មួយក្នុងវិស័យកសិកម្ម លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យវិទ្យាស្ថានគួរតែក្លាយជាសា កលវិទ្យាល័យឈានមុខគេលើពិភពលោកលើវិស័យកសិកម្ម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ