“រាយការណ៍គំរោងការណ៍វារីអគ្គិសនីយ៍ជូននាយករដ្ឋមន្ត្រីមុន ពេលវិនិយោគ”

“រាយការណ៍គំរោងការណ៍វារីអគ្គិសនីយ៍ជូននាយករដ្ឋមន្ត្រីមុន ពេលវិនិយោគ”  - ảnh 1
លោក Danh Ut សមាជិកសភាមណ្ឌល Kien Giang (vietbao.vn)

        Vovworld-“រាយការណ៍គំរោងការណ៍វារីអគ្គិសនីយ៍ជូននាយករដ្ឋមន្ត្រីមុន
ពេលវិនិយោគ”។ នេះគឺជាការអះអាងរបស់រដ្ឋមន្ត្រីក្រសួងឧស្សាហពាណិជ្ជកម្ម
វៀតណាម លោក Vu Huy Hoang ក្នុងសម័យប្រជុំលើកទី ៦ រដ្ឋសភានីតិកាលទី
១៣ នារសៀល ថ្ងៃទី ១៣ វិច្ឆិកា។ តាមនោះ រាល់គំរោងការណ៍វារីអគ្គីសនី​ត្រូវ​
ទទួល​​បាន​ការយល់ ព្រមរបស់នាយករដ្ឋមន្ត្រីមុនពេលបើកការដ្ឋានសាងសង។
វិធានការនេះ​គឺសំដៅជួយរដ្ឋាភិបាលគ្រប់គ្រងការកសាងបណ្ដាគំរោងការណ៍​
វារីអគ្គីសនីប្រកប ដោយ​ឯកភាពនិងមឹងមាត់។ លោក Danh Ut សមាជិកសភា​
មណ្ឌល Kien Giang បានស្នើរថា៖

        “រដ្ឋាភិបាលត្រូវបន្តត្រួតពិនិត្យបណ្ដាគំរោងការវារីអគ្គិសនីនៅសេសសល់
និងធ្វើឲ្យច្បាស់មូលហេតុ ការទទួលខុសត្រូវរបស់ស្ថាប័នគ្រប់គ្រងគ្រប់ជាន់ថ្នាក់
ក្នុង​ការ​​​ផ្ដល់លិខិតអនុញាតវិនិយោគដែលកើតមានឡើងឧប្បត្តិហេតុ​បំផ្លិចបំផ្លាញ់
តុល្យភាព​បរិស្ថាន​ជះឥទ្ធិពលដល់ជីវភាពប្រជាជន។ ចំពោះរដ្ឋសភាត្រូវផ្សព្វផ្សាយ
សេចក្តី​សំរេចចិត្តរៀបចំផែនការវិនិយោគសាងសង់ដំណើរការអាជីវកម្មបណ្ដា
សំណង់វារីអគ្គិសនី។”

       តាមគំរោងសេចក្តីសំរេចចិត្តរៀបចំផែនការមេអំពីវារីអគ្គិសនីនឹងបានរដ្ឋសភា
អនុម័តក្នុងប៉ុន្មានថ្ងៃខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ