រយៈពេល ២៥ ឆ្នាំដែលវៀតណាមចូលរួមអាស៊ាន៖ ការខិតខំរបស់វៀតណាម ចូលរួមចំណែកសំខាន់ក្នុងការជំរុញជំនឿចិត្តនិងកិច្ចសហប្រតិបត្តិការក្នុងតំបន់

(VOVWORLD) - នាពេលថ្មីៗនេះ នៅក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំនៅកូរ៉េខាងត្បូង លោក Lee Hyuk អគ្គលេខាធិការនៃមជ្ឈមណ្ឌលអាស៊ាន - កូរ៉េខាងត្បូង អតីតឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំនៅវៀតណាម បានបញ្ជាក់ថា វៀតណាមគឺជាដៃគូសំខាន់បំផុតរបស់កូរ៉េខាងត្បូង ក្នុងចំណោមប្រទេសជាសមាជិកអាស៊ាន។ 
 រយៈពេល ២៥ ឆ្នាំដែលវៀតណាមចូលរួមអាស៊ាន៖ ការខិតខំរបស់វៀតណាម ចូលរួមចំណែកសំខាន់ក្នុងការជំរុញជំនឿចិត្តនិងកិច្ចសហប្រតិបត្តិការក្នុងតំបន់ - ảnh 1លោក Lee Hyuk អគ្គលេខាធិការនៃមជ្ឈមណ្ឌលអាស៊ាន - កូរ៉េខាងត្បូង អតីតឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំនៅវៀត ណាម (រូបថតៈ TTXVN)

យោងតាមលោក Lee Hyuk ទំនាក់ទំនងទ្វេភាគី រវាងកូរ៉េខាងត្បូងនិងវៀតណាម មានការរីកចម្រើនយ៉ាងខ្លាំងក្នុងរយៈពេលជាច្រើនឆ្នាំ លើគ្រប់វិស័យ។ លោករូបនេះបានសង្កត់ធ្ងន់ថា កូរ៉េខាងត្បូងនិង វៀត ណាមត្រូវបានសហគមន៍អន្តរជាតិទទួលស្គាល់ថាជាប្រទេស ចំនួនពីរ ដែលគ្រប់គ្រងប្រកបដោយប្រសិទ្ធ ភាពជំងឺរាតត្បាតកូវីដ-១៩ និងបានវិលត្រឡប់ទៅរកជីវភាពធម្មតាវិញ លឿនជាងប្រទេសដទៃ។  

ស្តីពីតួនាទីរបស់វៀតណាមក្នុងការដឹកនាំអាស៊ាន ដើម្បីជំនះរាល់បញ្ហាប្រឈមនាពេលបច្ចុប្បន្ន អគ្គលេខា ធិការលោក Lee Hyuk បានវាយតម្លៃខ្ពស់ចំពោះការដឹកនាំរបស់វៀតណាមក្នុងនាមជាប្រធានអាស៊ាន ដែលតែងតែរួមសហការជាមួយប្រទេសនានាដើម្បីទប់ស្កាត់ជំងឺរាតត្បាតកូវីដ-១៩។ លោក Lee Hyuk បានអះអាងថា កិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការពង្រឹងពហុភាគីនិយមនៅក្នុងតំបន់តាមរយៈមូល ដ្ឋានគ្រឹះដែលអាស៊ានបង្កើតឡើង នឹងចូលរួមចំណែកយ៉ាងសំខាន់ដល់ការជឿទុកចិត្តគ្នានិងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ