រយៈពេល ៦ ថ្ងៃជាប់ៗគ្នា វៀតណាមមិនកត់ត្រាករណីឆ្លងជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ទេ

(VOVWORLD) - ចាប់ពីម៉ោង ១៨ ៖ ០០ ថ្ងៃទី ២៣ ខែមីនា ដល់ម៉ោង ៦ ៖ ០០ ថ្ងៃទី ២៤ ខែ   មីនា ប្រទេសវៀតណាមមិនបានកត់ត្រាករណីឆ្លងជំងឺកូវីដ-១៩ ថ្មីទេ។

ចាប់ពីម៉ោង ១៨ ៖ ០០ ថ្ងៃទី ២៣ ខែមីនា ដល់ម៉ោង ៦ ៖ ០០ ថ្ងៃទី ២៤ ខែ   មីនា ប្រទេសវៀតណាមមិនបានកត់ត្រាករណីឆ្លងជំងឺកូវីដ-១៩ ថ្មីទេ។ នេះជាថ្ងៃទី ៦ ជាប់ៗគ្នា ដែលវៀតណាមមិនបានកត់ត្រាករណីឆ្លងជំងឺណាមួយនៅក្នុងសហគមន៍ទេ។

គួរបញ្ជាក់ថានាបច្ចុប្បន្ន នៅទូទាំងប្រទេសមានអ្នកជំងឺកូវីដ-១៩ ចំនួន ២.៥៧៦ នាក់ ដែលក្នុងនោះមាន ២.២៤៦ នាក់បានជាសះស្បើយ ហើយមានមនុស្សចំនួន ៣៥ នាក់បានស្លាប់។ នាថ្ងៃទី ២៤ ខែមីនា ខេត្តនិងក្រុងចំនួន ១០ បានឆ្លងកាត់រយៈពេល ៣៩ ថ្ងៃដែលមិនបានកត់ត្រាករណីឆ្លងជំងឺកូវីដ-១៩ ថ្មីណាមួយនៅក្នុងសហគមន៍ទេ។ រីឯរដ្ឋធានីហាណូយ បានឆ្លងកាត់រយៈពេល ៣៦ ថ្ងៃដោយគ្មានករណីឆ្លងជំងឺកូវីដ-១៩ថ្មីណាមួយនៅក្នុងសហគមន៍ដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ