រយៈពេល៥ឆ្នាំខាងមុខវៀតណាមកំណត់ជា៥ឆ្នាំប្រទេសចាប់បង្កើតអាជីព

(VOVworld) - លោក Vu Tien Loc ប្រធានសភាពាណិជ្ជកម្មនិងឧស្សាហកម្មវៀត
ណាមឲ្យដឹងថា តាមលទ្ធផលនៃការស្ទង់មតិក្នុងបណ្ដាញចាប់បង្កើតអាជីពទូទាំង
ពិភពលោកនោះ​ នៅវៀតណាមមាន៧៦%បរិមាណមនុស្សពេញវ័យចាត់ទុកថា
អាជីវករជារបរមួយដែលទទួលបានការគោរពពីសង្គម ហើយ៧៥%បរិមាណ
មនុស្សពេញវ័យមានគោលបំណងក្លាយទៅជាអាជីវករ ហើយក្នុងចំណោមមនុស្ស
ពេញវ័យ៥នាក់គឺមានម្នាក់ដែលមានផែនការចាប់បង្កើតអាជីពក្នុងរយៈ ពេល៣ឆ្នាំ
ខាងមុខ។ដោយឈរលើមូលដ្ឋាននោះ វៀតណាមជាប្រទេសមួយក្នុង ចំណោម
ប្រទេសដែលមានស្មារតីចាប់បង្កើតអាជីពខ្ពស់បំផុតលើពិភពលោក។ហេតុនេះ
ហើយ រយៈពេល៥ឆ្នាំខាងមុខត្រូវបានកំណត់ថា ជា៥ឆ្នាំប្រទេសចាប់ បង្កើតអាជីព
​ ជា៥ឆ្នាំដែលប្រទេសទាំងមូលប្រមូលផ្ដុំកម្លាំងអភិវឌ្ឍន៍ផ្នែកសហ គ្រាស។លោក
 Vu Tien Loc បានឲ្យដឹងថា៖
“បញ្ហាចាប់បង្កើតអាជីព ជាពិសេសគឺចាប់បង្កើតអាជីពច្នៃប្រឌិតកំពុងក្លាយ
ទៅជា សំណូមពរសំខាន់បំផុតនៃខឿនសេដ្ឋកិច្ចវៀតណាម។គោលដៅគឺដល់ឆ្នាំ
២០២០ វៀតណាមត្រូវមានសហគ្រាសយ៉ាងហោចណាស់១លានអង្គភាព។
ប្រការនេះ មានន័យថាក្នុងរយៈពេល៥ឆ្នាំខាងមុខ យើងត្រូវបង្កើនទ្វេដងបរិមាណ
សហ គ្រាសក្នុងខឿនសេដ្ឋកិច្ចវៀតណាម។នេះជាជំហានលោតផ្លោះមួយក្នុង
គោល នយោយបាយអភិវឌ្ឍន៍សហគ្រាសនៅវៀតណាម”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ