រិះរកទិសដៅឲ្យវិស័យនាំចេញរបស់វៀតណាមក្នុងបរិបទជម្លោះពាណិជ្ជកម្មរវាងអាមេរិកនិងចិន

(VOVWORLD) - នាថ្ងៃទី៦ កក្កដា ចិនបានប្រកាសថា វិធានការដម្លើងពន្ធតបតវិញទៅលើ ទំនិញនាំចូលពីអាមេរិកនឹងចូលជាធរមាន បន្ទាប់ពីអាមេរិកដាក់ឲ្យអនុវត្តបណ្ដាវិធាន ការដាក់ពន្ធប្រឆាំងនឹងចិន។ 
រិះរកទិសដៅឲ្យវិស័យនាំចេញរបស់វៀតណាមក្នុងបរិបទជម្លោះពាណិជ្ជកម្មរវាងអាមេរិកនិងចិន - ảnh 1 លោក Vu Tien Loc ប្រធានសភាពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាម (VCCI)

ដូច្នេះហើយ ជម្លោះពាណិជ្ជកម្មរវាងអាមេរិក និងចិនបានផ្ទុះឡើងជាផ្លូវការ ហើយប៉ះពាល់ទៅលើប្រទេសនានាក្នុងតំបន់ដូច ជាវៀតណាម។ ឆ្លើយសម្ភាសន៍ទីភ្នាក់ងារសារព័ត៌មានវៀតណាម លោក Vu Tien Loc ប្រធានសភាពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាម (VCCI) បានផ្ដល់ អត្ថាធិប្បាយអំពីសភាពការណ៍នេះ ព្រមទាំងនាំចេញអនុសាសន៍ចំពោះ សហគមន៍សហគ្រាសវៀតណាមដើម្បីទប់ទល់និងបន្សាំជាមួយកាលៈទេសៈ ថ្មីផងដែរ។

        តាមលោក Vu Tien Loc ឲ្យដឹងថា ឥឡូវនេះ នាពេលដែលមុខទំនិញត្រូវ បានដម្លើងពន្ធរបស់ទាំងអាមេរិកនិងចិននៅតែតិចតួច ហើយមុខទំនិញទាំង នេះមិនមែនជាផលិតផលមុខព្រួញរបស់វៀតណាឡើយ ហេតុនេះហើយ ផល ប៉ះពាល់ទៅលើវិស័យនាំចេញវៀតណាមក៏មិនធំពេកទេ។ ប៉ុន្តែ ក្នុងរយៈពេល យូរអង្វែង នឹងជួបការពិបាកដើម្បីព្យាករណ៍ផលប៉ះពាល់នោះ។ ប្រការវិជ្ជមានគឺ សហគ្រាសវៀតណាមអាចឆ្លៀតយកឱកាសនៅទីផ្សារអាមេរិក ខណៈដែល មុខទំនិញដែលមានប្រភេទដូចគ្នារបស់ចិន ត្រូវបានដម្លើងពន្ធខ្ពស់។ ហើយចំពោះទីផ្សារចិនក៏ដូច្នេះដែរ។ ប៉ុន្តែ មើលពីខាងអវិជ្ជមាន ទំនិញចិនដែល ជួបការលំបាកក្នុងការជ្រៀតចូលទីផ្សារអាមេរិក នឹងផ្លាស់ទៅរកទីផ្សារផ្សេងៗ។ វៀតណាមអាចជួបប្រទះនឹងគ្រោះអាសន្នឱនភាពពាណិជ្ជកម្មដ៏ធ្ងន់ធ្ងរជាងមុនពី ប្រទេសចិន។

        លោក Vu Tien Loc ចាត់ទុកថា វៀតណាមជាខឿនសេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍ និងបើកទ្វារ ដែលពឹងផ្អែកទៅលើបម្រែបម្រួលនៃទីផ្សារអន្តរជាតិ។ ដោយហេតុ នេះ ដើម្បីកាត់បន្ថយផលប៉ះពាល់ សហគ្រាសនាំចេញនានាត្រូវច្បាមជាប់នូវ បម្រែបម្រួលទីផ្សារ ព្រមទាំងត្រៀមខ្លួនជាស្រេចដើម្បីកែប្រែការធ្វើផលិតកម្ម អាជីវកម្ម ប្រភពផ្គត់ផ្គង និងទីផ្សារឲ្យបានរវើកបំផុត។ លោក Vu Tien Loc បានសង្កត់ធ្ងន់ថា ជាងពេលណាៗទាំងអស់ សហគ្រាសវៀតណាមចាំបាច់ត្រូវ ប្រមូលផ្ដុំកម្លាំងនិងបញ្ញារបស់ខ្លួនដើម្បីលើកស្ទួយសមត្ថភាព វិនិយោគទៅលើ បច្ចេកវិទ្យា សំដៅលើកកំពស់លទ្ធភាពប្រកួតប្រជែង ពិសេសគឺក្នុងសម័យកាល បដិវត្តន៍ឧស្សាហកម្ម៤.០នាបច្ចុប្បន្ន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ