រំលឹកខួបទិវានារីវៀតណាមទី២០តុលានៅឯបរទេស


រំលឹកខួបទិវានារីវៀតណាមទី២០តុលានៅឯបរទេស - ảnh 1
រំលឹកខួបទិវានារីវៀតណាមទី២០តុលានៅឯបរទេស


        Vovworld-នាយប់ថ្ងៃទី១៦តុលានៅរដ្ឋធានី Praha សាធារណៈរដ្ឋឆែក ក្លឹប
​នារី Huong Viet ជាសមាគមនារីវៀតណាមប្រចាំនៅឆែកមុននេះបានរៀបចំពិធី
​រំលឹកខួបលើកទី១០នៃទិវាបង្កើតនិងលើកទី៨៥នៃទិវាបង្កើតសម្ព័ន្ធសមាគមនារី
វៀតណាម (ទី២០តុលា)។ ថ្លែងមតិនៅពិធីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្ចាំនៅ​ឆែក
​បានអះអាងថា ស្ថានទូតវៀតណាមនិងសមាគមជនវៀតណាមប្រចាំនៅឆែក​ជា
និច្ចកាលគាំទ្រនិងជួយឧបត្ថម្ភដើម្បីសមាគមនារីវៀតណាមនិងក្លឹបនារីបង្កើន
សកម្មភាពមូលដ្ឋានរួមចំណែកកសាងសហគមន៍ជនវៀតណាមនៅឆែកស្ថិរភាព
សមាហរណកម្មនិងអភិវឌ្ឍន៍។

        នារសៀលថ្ងៃទី១៦តុលា សមាគមនារីវៀតណាមនៅខេត្ត Odessa (អ៊ុយក្រែន)
បានរៀបចំពិធីរំលឹកខួបលើកទី៨៥នៃទិវាបង្កើតសម្ព័ន្ធសមាគមនារី​វៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ