រំលឹកខួបទិវាអន្តរជាតិសាមគ្គីជាមួយប្រជាជនប៉ាឡេស្ទីន

(VOVWORLD) - នៅព្រឹត្តិការណ៍នេះដែរ លោក Ho Anh Dung ប្រធានគណៈកម្មការវៀត ណាមសាមគ្គីជាមួយប្រជាជនប៉ាឡេស្ទីនបានអានសារទូរលេខរបស់អគ្គលេខា បក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong ផ្ញើរទៅកាន់ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres និងប្រធានា ធិបតីរដ្ឋប៉ាឡេស្ទីនលោក Mahmoud Abbas ដោយអះអាងសារជាថ្មីនូវទស្សនៈដ៏ ឥតងាករេរបស់វៀតណាមនោះគឺគាំទ្រចំពោះបុព្វហេតុសច្ចធម៌របស់ប្រជាជន ប៉ាឡេស្ទីនក្នុងការតស៊ូដើម្បីសិទ្ធិប្រជាជាតិជាសារវ័ន្តរបស់ខ្លួន៕
រំលឹកខួបទិវាអន្តរជាតិសាមគ្គីជាមួយប្រជាជនប៉ាឡេស្ទីន - ảnh 1 ឯកអគ្គរដ្ឋទូតប៉ាឡេស្ទីនប្រចាំវៀតណាមលោក Saadi Salama ថ្លែងនៅព្រឹត្តិការណ៍ (រូបថត៖ VOV)

  នាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា នៅរដ្ឋធានីហាណុយ ស្ថានទូតប៉ាឡេស្ទីនប្រចាំ វៀតណាមបានសហការជាមួយគណៈកម្មការវៀតណាមសាមគ្គីជាមួយប្រជាជនប៉ាឡេស្ទីននិងសមាគមន៍មិត្តភាពវៀតណាម-ប៉ាឡេស្ទីននៅទីក្រុងហាណូយ រៀបចំពិធីរំលឹកខួបនិងជួបប្រាស្រ័យវប្បធម៌ក្នុងឱកាសទិវាអន្តរជាតិសាមគ្គីជា មួយប្រជាជនប៉ាឡេស្ទីន។ ថ្លែងនៅទីនេះ ឯកអគ្គរដ្ឋទូតប៉ាឡេស្ទីនប្រចាំវៀតណាមលោក Saadi Salama បានចែករំលែកថា៖

        “ខ្ញុំសូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រជូនដល់បក្ស រដ្ឋ រដ្ឋាភិបាលវៀត ណាមចំពោះចំណងសាមគ្គីភាព និងការគាំទ្រមុនក៏ដូចជាក្រោយសម្រាប់ ប្រជាជនប៉ាឡេស្ទីន។ វៀតណាមជានិច្ចកាលគាំទ្រប៉ាឡេស្ទីនដោយសារបុព្វ ហេតុរបស់យើងខ្ញុំគឺជាបុព្វហេតុសច្ចធម៌។ ទស្សនៈរបស់វៀតណាមជាកម្លាំង ចលករនិងការបំផុសគំនិតយ៉ាងខ្លាំងក្លា ដើម្បីជួយអោយប្រជាជនប៉ាឡេស្ទីន ខិតខំប្រឹងប្រែងស្វែងរកដំណោះស្រាយសន្តិភាពសម្រាប់បញ្ហាប៉ាឡេស្ទីនក៏ដូចជាសន្តិភាពនៅមជ្ឈឹមបូព៌ា។ ខ្ញុំជឿជាក់ថា សន្តិ ភាពនៅមជ្ឈឹមបូព៌ានឹងនាំមកនូវ ផលប្រយោជន៍សម្រាប់ប្រជាជាតិទាំងអស់លើពិភពលោក”។

        នៅព្រឹត្តិការណ៍នេះដែរ លោក Ho Anh Dung ប្រធានគណៈកម្មការវៀត ណាមសាមគ្គីជាមួយប្រជាជនប៉ាឡេស្ទីនបានអានសារទូរលេខរបស់អគ្គលេខា បក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong ផ្ញើរទៅកាន់ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres និងប្រធានា ធិបតីរដ្ឋប៉ាឡេស្ទីនលោក Mahmoud Abbas ដោយអះអាងសារជាថ្មីនូវទស្សនៈដ៏ ឥតងាករេរបស់វៀតណាមនោះគឺគាំទ្រចំពោះបុព្វហេតុសច្ចធម៌របស់ប្រជាជន ប៉ាឡេស្ទីនក្នុងការតស៊ូដើម្បីសិទ្ធិប្រជាជាតិជាសារវ័ន្តរបស់ខ្លួន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ