រំលឹកខួបលើកទី ៥០ នៃការបង្កើតវិទ្យាស្ថានភាសាវិទ្យា

(VOVWORLD) - នៅព្រឹកថ្ងៃទី ១៤ខែឧសភា នៅរដ្ឋធានីហាណូយបានប្រព្រឹត្តទៅពិធីរំលឹកខួប លើកទី ៥០ នៃការបង្កើតវិទ្យាស្ថានភាសាវិទ្យា (ថ្ងៃទី១៤ ឧសភា ឆ្នាំ១៩៩៨ - ថ្ងៃទី១៤ ឧសភា ឆ្នាំ២០១៨)។

រំលឹកខួបលើកទី ៥០ នៃការបង្កើតវិទ្យាស្ថានភាសាវិទ្យា  - ảnh 1 រំលឹកខួបលើកទី ៥០ នៃការបង្កើតវិទ្យាស្ថានភាសាសាស្រ្ត 

នៅក្នុងពិធីនេះសាស្ត្រាចារ្យ-បណ្ឌិត លោក Nguyen Van Hiep នាយកវិទ្យាស្ថានភាសាសស្ត្របានអះអាងថាឆ្លងកាត់អស់រយៈពេល ៥០ឆ្នាំ កម្លង មករយៈការស្រាវជ្រាវច្រើនសម្បូរបែប និងគម្រោងការណ៍សិក្សាស្រាវជ្រាវដែល មានកិត្យានុភាព វិទ្យាស្ថាននេះបានបញ្ជាក់ជាវិទ្យាស្ថានស្រាវជ្រាវជួរមុខមនៅ ទូទាំងប្រទស។ចំនុចដ៏លេចធ្លោក្នុងការងារជំនាញវិជ្ជាជីវៈរបស់វិទ្យាស្ថានភាសាសាស្រ្ត គឺជាចំនួនស្នាដៃវិទ្យាសាស្ត្រដ៏ឆ្នើមរាប់រយជាមួយនឹងស្ថាបនិកគួរឲ្យកត់ សម្គាល់នានាដែលបានទទួលរង្វាន់ជាតិនិងរង្វាន់ដ៏ថ្លៃថ្លាផ្សេងៗទៀតផង។ សមិទ្ធិផលទាំងនេះបានរួមចំណែកយ៉ាងច្រើនក្នុងការកំណត់គោលនយោបាយភាសារបស់បក្សនិងរដ្ឋ ក៏ដូចជា រក្សាភាពស្រស់ស្អាតរបស់ភាសា វៀតណាម ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ