រំលឹកខួបលើកទី ៥០ នៃទិវាបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងកម្ពុជា

(VOVWORLD) -ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី ៥០ នៃទិវាបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងកម្ពុជា (២៤ មិថុនា ១៩៦៧ - ២៤ មិថុនា ២០១៧) នាល្ងាចថ្ងៃទី ១៦ មិថុនា ស្ថានទូតវៀតណាម និងក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជាបានរួមសហការរៀបចំជំនួបប្រាស្រ័យកីឡា វប្បធម៌សិល្បៈ។
រំលឹកខួបលើកទី ៥០ នៃទិវាបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងកម្ពុជា - ảnh 1រំលឹកខួបលើកទី ៥០ នៃទិវាបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងកម្ពុជា 

ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី ៥០ នៃទិវាបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងកម្ពុជា (២៤ មិថុនា ១៩៦៧ - ២៤ មិថុនា ២០១៧) នាល្ងាចថ្ងៃទី ១៦ មិថុនា ស្ថានទូតវៀតណាម និងក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជាបានរួមសហការរៀបចំជំនួបប្រាស្រ័យកីឡា វប្បធម៌សិល្បៈ។ អញ្ជើញថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូតវៀតណាម លោក Thach Du បានសង្កត់ធ្ងន់ថា៖ ឆ្នាំ ២០១៧ បានកត់ត្រាព្រឹត្តិការណ៍សំខាន់ ដែលប្រទេសទាំងពីកំពុងរៀបចំឡើងសកម្មភាពជាច្រើនដើម្បីរំលឹកខួបលើកទី ៥០ នៃទិវាបង្កើតទំនាក់ទំនងការទូត ។ ការដែលប្រទេសទាំងពីររួមសហការរៀបចំនោះគឺជាសកម្មភាពមួយសំដៅធ្វើឲ្យប្រជាជន ជាពិសេសគឺជំនាន់ក្រោយៗរបស់វៀតណាម និងកម្ពុជាយល់ដឹងយ៉ាងជ្រាលជ្រៅថែមទៀតស្ដីពីអត្ថន័យ មនោសញ្ចេតនា និងទំនាក់ទំនងជាប្រពៃណីរវាងប្រទេសទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ