រំលឹកខួបលើកទី១០នៃរង្វាន់ផ្កាយមាសវៀតណាម

រំលឹកខួបលើកទី១០នៃរង្វាន់ផ្កាយមាសវៀតណាម - ảnh 1
រំលឹកខួបលើកទី១០នៃរង្វាន់ផ្កាយមាសវៀតណាម (VGP/Lê Sơn)



        VOV-នាព្រឹកថ្ងៃទី២កញ្ញានៅទីក្រុងហាណូយ​បានប្រព្រឹត្តទៅពិធីរំលឹក​ខួប​លើកទី១០នៃរង្វាន់ផ្កាយមាសវៀតណាមនិងប្រគល់រង្វាន់ផ្កាយមាសវៀតណាម
ឆ្នាំ២០១៣។ ពាណិជ្ជសញ្ញាគំរូចំនួន២រយដំណាងឲ្យក្រុមផ្នែកចំនួន២៩ត្រូវបាន​
ប្រគល់​ក្នុងឆ្នាំ២០១៣បានបង្កើតឡើងចំណូលក្នុងឆ្នាំ២០១២គិតជាប្រាក់ប្រមាណ​ជាង៧៤០លានលានដុង ប្រគល់ជូនថវិការរដ្ឋ៦លានលានដុងនិងបង្កើតការងារ​ធ្វើសំរាប់ជាង៤៦០ពាន់នាក់។ ថ្លែងមតិនៅពិធីនេះ ឧបនាយករដ្ឋមន្ត្រីវៀតណាម​
លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា៖

        “ក្នុងកាលៈទេសៈស្ថានភាពសេដ្ឋកិច្ចមានបំរែបំរួលពិបាកព្យាករណ៍បាន
ប្រទេស​ជាតិកំពុងប្រឈមមុខនឹងការសាកល្បងជាច្រើន ជាមួយជួរអង្គភាព​
អាជីវកម្ម​វៀតណាមសកម្មច្នៃប្រឌិត ពិសេសគឺបណ្ដាអង្គភាពអាជីវកម្មដែល​បាន​
ទទួលរង្វាន់ថ្ងៃនេះ ខ្ញុំជឿជាក់ថា យើងនឹងរួមប្រកៀកស្មាឆ្លងផុតពីការលំបាក។​
ជោគជ័យរបស់សហគមន៍អង្គភាពអាជីវកម្មនឹងរួមចំណែកឲ្យជោគជ័យនៃ
ប្រទេសជាតិ៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ