រំលឹកខួបលើកទី២០នៃទិវាបង្កើតសម្ព័ន្ធក្រុមហ៊ុនធ្យូងថ្ម-ផលរ៉ែវៀតណាម

រំលឹកខួបលើកទី២០នៃទិវាបង្កើតសម្ព័ន្ធក្រុមហ៊ុនធ្យូងថ្ម-ផលរ៉ែវៀតណាម - ảnh 1
រំលឹកខួបលើកទី២០នៃទិវាបង្កើតសម្ព័ន្ធក្រុមហ៊ុនធ្យូងថ្ម-ផលរ៉ែវៀតណាម (VOV)

        Vovworld-នាព្រឹកថ្ងៃទី១១តុលានៅទីក្រុងហាណូយ សម្ព័ន្ធក្រុមហ៊ុន​
ឧស្សាហកម្ម​ធ្យូងថ្ម-ផលរ៉ែវៀតណាមបានរៀបចំរំលឹកខួបលើកទី២០នៃទិវា​បង្កើត​និងទទួលគ្រឿងឥស្សារិយយសឯករាជ្យថ្នាក់ទី៣។ ក្នុងអំឡុង២០ឆ្នាំ​កន្លង​មក សម្ព័ន្ធក្រុមហ៊ុនឧស្សាហកម្មធ្យូងថ្ម-ផលរ៉ែវៀតណាមបានអះអាងជាផ្នែក​សេដ្ឋកិច្ច
មុខព្រួញនៃប្រទេសជាតិ។ នៅពិធីនេះ ប្រធានរដ្ឋសភាវៀតណាម​លោក Nguyen
Sinh Hung បានប្រគល់គ្រឿងឥស្សារិយយសឯករាជ្យថ្នាក់ទី៣​ជូនសម្ព័ន្ធក្រុមហ៊ុន
ឧស្សាហកម្មធ្យុងថ្មនិងផលរ៉ែវៀតណាម។ ឧបនាយក​រដ្ឋមន្ត្រី​លោក Hoang Trung
Hai បានប្រគល់ទង់ប្រឡងប្រណាំងរបស់រដ្ឋាភិបាល​ជូន​សម្ព័ន្ធ​ក្រុមហ៊ុន។

        ថ្លែងមតិនៅពិធីនេះ ឧបនាយករដ្ឋមន្ត្រី Hoang Trung Hai បានស្នើសម្ព័ន្ធ​ក្រុមហ៊ុនបន្តសាមគ្គីភាពពង្រីកប្រពៃណី ពិន័យ-រួមចិត្ត របស់ជាងរ៉ែដើម្បី​បន្ត​កសាងនិងអភិវឌ្ឍន៍សម្ព័ន្ធក្រុមហ៊ុនរឹងមចីរភាពសក្តិសមជាសសរស្នូលមួយក្នុង
ចំណោមសសរស្នូលចំនួន៣ធានាថាមពលជាតិរួមចំណែកធានាការតូល្យភាព​ធំៗនៃខឿនសេដ្ឋកិច្ចប្រទេសជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ