រំលឹកខួបលើកទី២០បណ្ដុះកោសិការដើមបង្កើតឈាមជាលើកដំបូងនៅវៀតណាម


 រំលឹកខួបលើកទី២០បណ្ដុះកោសិការដើមបង្កើតឈាមជាលើកដំបូងនៅវៀតណាម - ảnh 1
រំលឹកខួបលើកទី២០បណ្ដុះកោសិការដើមបង្កើតឈាមជាលើកដំបូងនៅវៀតណាម (VNP)

        Vovworld-ថ្លែងមតិនៅពិធីរំលឹកខួបលើកទី២០បណ្ដុះកោសិការដើមបង្កើត​
ឈាម​ជាលើកដំបូងនៅវៀតណាមនាយប់ថ្ងៃទី២១សីហានៅទីក្រុងហូជីមិញ
អនុរដ្ឋមន្ត្រីក្រសួងសុខាភិបាល Nguyen Thi Xuyen បានសង្កត់ធ្ងន់ថា ក្នុងប៉ុន្មាន​ឆ្នាំ
កន្លងទៅផ្នែកសុខាភិបាលវៀតណាមទទួលបានសមិទ្ធិសំខាន់ជាច្រើនលើ​គ្រប់
វិស័យ​ក្នុងនោះការអនុវត្តបច្ចេកទេសថ្មីរបស់ប្រទេសជឿនលឿនលើ​ពិភពលោក
ក្នុងការព្យាករណ៍និងព្យាបាលសំដៅលើកកំពស់គុណភាពពិនិត្យ​ព្យាបាលជំងឺ
និងជាចំណុចភ្លឺក្នុងផ្នែកសុខាភិបាលវៀតណាម។ អនុរដ្ឋមន្ត្រីបាន​ជឿជាក់ថា នា
ពេលខាងមុខការស្រាវជ្រាវនិងអនុវត្តកោសិការដើមនៅវៀតណាម​នឹងអភិវឌ្ឍន៍
ថែមទៀតបើកចេញឱកាសរស់រានសំរាប់អ្នកជំងឺ។

        នាខែកក្កដាឆ្នាំ១៩៩៥ មន្ទីពេទ្យបរិចាកឈាម-ឈាមវិទ្យាទីក្រុងហូជីមិញ​បាន​
អនុវត្ត​ដ៏ជោគជ័យការបណ្ដុះកោសិការដើមជាលើកដំបូងនៅវៀតណាម។​ នា​
បច្ចុប្បន្នលើទូទាំងប្រទេសមានមជ្ឈមណ្ឌលចំនួន៩អនុវត្តផ្គុំកោសិការដើមបង្កើត
ឈាមនិងអនវុត្តបានករណីចំនួន៤៤៥ករណី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ