រំលឹកខួបលើកទី៦៥នៃទិវាបង្កើតទំនាក់ទំនងការទូតរវាងវៀតណាមជាមួយឆែកនិងស្លូវ៉ាគី

រំលឹកខួបលើកទី៦៥នៃទិវាបង្កើតទំនាក់ទំនងការទូតរវាងវៀតណាមជាមួយឆែកនិងស្លូវ៉ាគី - ảnh 1
លោក Martin Clepetko ឯកអគ្គរដ្ឋទូតឆែកប្រចាំនៅវៀតណាម (tyden.cz)

(VOVworld)-នាថ្ងៃទី៣១មករា សម្ព័ន្ធសមាគមបណ្តាអង្គការមិត្តភាព សមាគម
មិត្តភាពវៀត ណាមសាធារណរដ្ឋឆែក; វៀតណាម- ស្លូវ៉ាគីប្រចាំនៅទីក្រុងហូជីមិញ
បានរៀបចំពិធីរំលឹក ខួបលើកទី៦៥នៃទិវាបង្កើតទំនាក់ទំនងការទូត រវាងវៀតណាម
ជាមួយសាធារណរដ្ឋ ឆែកនិងស្លូវ៉ាគី(ថ្ងៃទី២កុម្ភៈ១៩៥០-ថ្ងៃទី២កុម្ភៈ២០១៥)។

        ថ្លែងមតិនៅទីនេះ លោក Le Quoc Hung ប្រធានសម្ព័ន្ធសមាគមនៃបណ្តាអង្គការ
មិត្ត​ភាពទីក្រុងហូជីមិញបានសង្កត់ធ្ងន់ថា ឆ្លងកាត់រយៈពេល៦៥ឆ្នាំ ទំនាក់ទំនងមិត្ត
ភាពលើគ្រប់ វិស័យរវាងវៀតណាមជាមួយសាធារណរដ្ឋឆែក វៀតណាមជាមួយ
ស្លូវ៉ាគីមានការពង្រឹង និង ពង្រីកដោយឥតឈប់ឈរ។ឯកសារសហប្រតិបត្តិការជា
ច្រើនត្រូវបានចុះហត្ថលេខា បង្កើត មូលដ្ឋានអភិវឌ្ឍន៍ទំនាក់ទំនងសហប្រតិបត្តិការ
យូរអង្វែងនិងចីរភាព។

        ថ្លែងមតិក្នុងពិធី លោក Martin Clepetko ឯកអគ្គរដ្ឋទូតឆែកប្រចាំនៅវៀតណាម
ឲ្យដឹង ថា ឆែកនិងរួមជាមួយវៀតណាមសហប្រតិបត្តិការលើគ្រប់វិស័យ។ រីឯខ្លួន
វិញ ឯកអគ្គរដ្ឋទូត ស្លូវ៉ាគីប្រចាំនៅវៀតណាម បានសង្កត់ធ្ងន់ថា នឹងនាំទំនាក់ទំនង
រវាងវៀតណាមជាមួយស្លូវ៉ាគី ឡើងកំពស់ថ្មី សំដៅនាំប្រទេសទាំងពីរក្លាយទៅជា
ដៃគូយុទ្ធសាស្រ្តនិងលើគ្រប់វិស័យយ៉ាង ឆាប់ៗនាពេលខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ