រំលឹកខួបលើកទី៨៨នៃទិវាបង្កើតសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ

(VOVWORLD) - នាយប់ថ្ងៃទី២៣ ខែមីនា នៅខេត្ត Ha Tinh ភាគកណ្ដាលវៀតណាម បាន ប្រព្រឹត្តទៅពិធីរំលឹកខួបលើកទី៨៨នៃទិវាបង្កើតសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ។
រំលឹកខួបលើកទី៨៨នៃទិវាបង្កើតសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ - ảnh 1កម្មវិធីសិល្បៈក្នុងពិធីរំលឹកខួប (រូបថត៖ baohatinh) 

ថ្លែងនៅទីនេះ ប្រធានគណៈកម្មាធិការចលនាមហាជនមជ្ឈឹមលោកស្រី Truong Thi Mai បានកោតសរសើររាល់ការរួមចំណែកដ៏ធំធេងរបស់ជំនាន់ យុវជនវៀតណាមក្នុងអំឡុងពេល៨៨ឆ្នាំកន្លងទៅ ព្រមទាំងជឿជាក់ថា ជំនាន់ យុវជននឹងបន្តរួមចំណែកទាំងបញ្ញា ស្មារតីនិងកម្លាំងពលំរបស់ខ្លួនចំពោះប្រទេសជាតិដោយឥតឈប់ឈរ ផងដែរ។

        ចំណែកឯលេខាទីមួយមជ្ឈឹមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញលោក Le Quoc Phong បានអំពាវនាវអោយយុវជន ទូទាំងប្រទេសពង្រីកស្មារតីស្ម័គ្រ ចិត្ត បញ្ចេញសមត្ថភាពច្នៃប្រឌិតរបស់ខ្លួន សាមគ្គីជួយឧបត្ថម្ភគ្នាទៅវិញទៅមកដើម្បី ជំនះពុះពារលើការលំបាក ហើយអនុវត្តន៍ប្រកបដោយជោគជ័យនូវភារកិច្ច សំខាន់ៗនៃឆ្នាំយុវជនស្ម័គ្រចិត្ត២០១៩។

        ក្នុងឱកាសនេះដែរ មជ្ឈឹមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញបានប្រគល់ ពានរង្វាន់ Ly Tu Trong ជូនចំពោះកម្មាភិបាលសម្ព័ន្ធយុវជនជាគំរូចំនួន៧២ នាក់ដែលមានស្នាដៃឆ្នើមៗក្នុងការធ្វើពលកម្ម ការងារសម្ព័ន្ធយុវជននិងចលនា យុវជននិងកុមារផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ