រំលឹកខួបអនុស្សាវរីយ៌រយៈពេល១០ឆ្នាំនៃការវាយគ្រាប់បែកនៅបាលីឥណ្ឌូនេស៊ី

រំលឹកខួបអនុស្សាវរីយ៌រយៈពេល១០ឆ្នាំនៃការវាយគ្រាប់បែកនៅបាលីឥណ្ឌូនេស៊ី - ảnh 1
រំលឹកខួបអនុស្សាវរីយ៌រយៈពេល១០ឆ្នាំនៃការវាយគ្រាប់បែក
នៅបាលីឥណ្ឌូនេស៊ី (រូបថតៈ Internet)

(VOV)-នាថ្ងៃទី១២តុលានៅឥណ្ឌូនេស៊ីនិងអូស្រ្តាលីបានប្រព្រឹត្តទៅរាល់សកម្ម
ភាពរំលឹកខួបលើកទី១០នៃការវាយប្រហារដោយគ្រាប់បែកដ៏រន្ធត់លើ កោះបាលី
ឥណ្ឌូនេស៊ី បណ្តាលឲ្យមនុស្សចំនួន២០២នាក់ស្លាប់​ក្នុងនោះមានភ្ញៀវទេសចរណ៌
អូស្រ្តាលីចំនួន៨៨នាក់។បណ្តាសកម្មភាពបានប្រព្រឹត្តទៅក្នុងលក្ខណៈសន្តិសុខ
ត្រូវបានដាក់នៅកម្រិតប្រុងប្រយ័ត្នខ្ពស់បំផុត បន្ទាប់ពីពេលដែល រដ្ឋាភិបាល
ឥណ្ឌូនេស៊ី ទទួលបានព័ត៌មានអំពីការគំរាមកំហែងភេរវកម្មក្នុងឱកាសនេះ។ នៅក្នុងពិធីមានការចូលរួមរបស់នាយករដ្ឋមន្រ្តីអូស្ត្រលី Julia Gillard អតីតនា
យករដ្ឋមន្រ្តីអូស្រ្តលី John Howard និងរដ្ឋមន្រ្តីកាបរទេសឥណ្ឌូនេស៊ី Marty
Natalegawa រួមជាមួយអ្នកនៅរស់ក្នុងការវាយគ្រាប់បែកនេះ និងគ្រួសារជនរង
គ្រោះផងដែរ។ ថ្លែងមតិនៅទីនេះ រដ្ឋមន្រ្តីឥណ្ឌូនេស៊ីអះអាងថា សកម្ម ភាពរំលឹកវិញ្ញាក្ខ័ន្ធនេះជាឱកាសដើម្បីឥណ្ឌូនេស៊ីនិងអូស្រ្តលីអះអាងឡើងវិញ កិច្ចសន្យារួមគ្នាប្រយុទ្ធប្រឆំាងលទ្ធិជ្រុលនិយមគ្រប់រូបភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ