រំលឹកខួបអនុស្សវរីយ៍លើកទី ៨ ទិវា VOV ចរាចរណ៍ជាតិ

(VOVWORLD) -នាយប់ថ្ងៃទី ១៥ ធ្នូ នៅទីក្រុងហូជីមិញ កាណាក់ VOV ចរាចរណ៍ជាតិ នៃវិទ្យុសម្លេងវៀតណាមបានរៀបចំពិធីរំលឹកខួបអនុស្សវរីយ៍លើកទី ៨ ទិវាបង្កើតកាណាល់ (១៥/ធ្នូ/២០០៩ -១៥/ ធ្នូ/២០១៧)
រំលឹកខួបអនុស្សវរីយ៍លើកទី ៨ ទិវា VOV ចរាចរណ៍ជាតិ - ảnh 1រំលឹកខួបអនុស្សវរីយ៍លើកទី ៨ ទិវា VOV ចរាចរណ៍ជាតិ 

នាយប់ថ្ងៃទី ១៥ ធ្នូ នៅទីក្រុងហូជីមិញ កាណាក់ VOV ចរាចរណ៍ជាតិ នៃវិទ្យុសម្លេងវៀតណាមបានរៀបចំពិធីរំលឹកខួបអនុស្សវរីយ៍លើកទី ៨ ទិវាបង្កើតកាណាល់ (១៥/ធ្នូ/២០០៩ -១៥/ ធ្នូ/២០១៧)។ ដោយមានសេវាគ្របដណ្ដប់ពីទីក្រុងហាណូយ ដល់ទីក្រុងហូជីមិញ និងវាលសណ្ដទន្លេ Cuu Long នោះ កាណាល់ចរាចរណ៍របស់វិទ្យុសម្លេងវៀតណាម (VOV ចរចរណ៍) បានក្លាយទៅជាមិត្តរួមដំណើរដ៏ស្និទ្ធស្នាលរបស់អ្នកបើកបរ និងមិត្តអ្នកស្ដាប់។តាមរយៈពេល ៨ ឆ្នាំ កកើតនិងអភិវឌ្ឍន៍នោះ VOV ចរាចរណ៍ទីក្រុងហូជីមិញបានរីកចំរើនជាជំហានៗ និងសក្តិសមនឹងក្ដីជឿទុកចិត្ត និងបេសកកម្មរដែល ថ្នាក់ដឹកនាំ VOV ប្រគល់ជូន។ អញ្ជើញថ្លែងមតិនៅទីនេះ លោក Vu Hai អគ្គនាយករងវិទ្យុសម្លេងវៀតណាមបានឲ្យដឹងថា៖ “បណ្ដាអ្នកនិពន្ធ ពិធីករ អ្នកបច្ចេកទេស សហការី និងអ្នកយកព័ត៌មានចល័តរបស់ VOV ចរាចណ៍ សុទ្ធតែជាមិត្តវ័យក្មេងសកម្ម និងច្នៃប្រឌិត។ សូមឲ្យមិត្តទាំងអស់ខិតខំប្រឹងប្រែងថែមទៀតដើម្បីបង្កើតឡើងកម្មវិធីថ្មី ហើយកាន់តែទាក់ទាញមិត្តអ្នកស្ដាប់ថែមទៀតសម្រាប់វិទ្យុសម្លេងវៀតណាម”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ