រំលឹកខួបអនុស្សាវរីយ៍លើកទី៥០ទិវាបង្កើតសមាគមន៍ជនខ្វាក់ភ្នែកវៀតណាម

(VOVWORLD) - អញ្ជើញថ្លែងនៅ ទីនេះ ប្រធានគណៈកម្មាធិការចលនាមហាជនមជ្ឈឹមលោកស្រី Truong Thi Mai បានវាយតម្លៃខ្ពស់ចំពោះសកម្ មភាពរបស់សមាគមន៍ជនខ្វាក់ភ្នែកក្នុងអំឡុងពេល៥០ឆ្នាំកន្លងទៅ ព្រមទាំងកោតសរសើរចំពោះសមាជិកសមាគមន៍គំរូនានា ដែលបាន ខិតខំខ្នះខ្នែងជំនះពុះពារលើការលំបាកដើម្បីរួមចំណែកទៅក្នុងការអភិវឌ្ឍសង្គមទាំងមូល។
រំលឹកខួបអនុស្សាវរីយ៍លើកទី៥០ទិវាបង្កើតសមាគមន៍ជនខ្វាក់ភ្នែកវៀតណាម - ảnh 1 ទិដ្ឋភាពនៃពិធីរំលឹកខួប (រូបថត៖ qdnd.vn)

  នាថ្ងៃទី១៧ ខែមេសា នៅរដ្ឋធានីហាណូយ សមាគមន៍ជនខ្វាក់ភ្នែកវៀត ណាមបានរៀបចំពិធីរំលឹកខួបលើកទី៥០ទិវាបង្កើតសមាគមន៍។ អញ្ជើញថ្លែងនៅ ទីនេះ ប្រធានគណៈកម្មាធិការចលនាមហាជនមជ្ឈឹមលោកស្រី Truong Thi Mai បានវាយតម្លៃខ្ពស់ចំពោះសកម្មភាពរបស់សមាគមន៍ជនខ្វាក់ភ្នែកក្នុងអំឡុងពេល៥០ឆ្នាំកន្លងទៅ ព្រមទាំងកោតសរសើរចំពោះសមាជិកសមាគមន៍គំរូនានា ដែលបាន ខិតខំខ្នះខ្នែងជំនះពុះពារលើការលំបាកដើម្បីរួមចំណែកទៅក្នុងការអភិវឌ្ឍសង្គមទាំងមូល។ លោកស្រីបានថ្លែងថា៖

        “បណ្ដាស្ថាប័នបន្តស្រាវជ្រាវ ត្រួតពិនិត្យ ធ្វើវិសោធនកម្មនិងបំពេញបន្ថែម ប្រព័ន្ធគោលនយោបាយ ច្បាប់ទាក់ទិនដល់ជនពិការ ដែលក្នុងនោះមានជនពិការ ភ្នែក ហើយផ្ទៀងស្ដាប់មតិយោបល់របស់ជនពិការស្ដីពីបញ្ហានេះ។ រណសិរ្សមាតុ ភូមិវៀតណាមនិងអង្គការមហាជននយោបាយសង្គមគ្រប់ជាន់ថ្នាក់ ចាំបាច់ត្រូវ យកចិត្តទុកដាក់ដល់ការឃោសនា ចលនាអោយអង្គការនិងបុគ្គលនានាចូលរួម ជាមួយបក្សនិងរដ្ឋក្នុងការថែទាំជួយឧបត្ថម្ភជនពិការភ្នែកកាត់បន្ថយភាពក្រីក្រ មានការងារធ្វើ ក៏ដូចជាលើកស្ទួយជីវភាពរស់នៅផងដែរ”។

        ក្នុងឱកាសនេះដែរ តំណាងសហគ្រាសមួយចំនួនបានប្រគល់ជូនទូរស័ព្ទ ឆ្លាតវៃដែលមានកម្មវិធីបច្ចេកវិទ្យាដោយឡែកសម្រាប់ជនពិការភ្នែក ពិការមាត់ ឬពិការត្រចៀក ចំនួន៣០០គ្រឿង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ