|
រំលឹកខួបអនុស្សាវរីយ៍លើកទី៥៨ទិវាគ្រូពេទ្យវៀតណាម(ទី២៧កុម្ភៈ) |
VOV-នាព្រឹកថ្ងៃទី២៧កុម្ភៈមន្ទីរសុខាភិបាលខេត្ត Dac Lac បានរៀបចំពិធី
រំលឹកខួបអនុស្សាវរីយ៍លើកទី៥៨នៃទិវាគ្រូពេទ្យវៀតណាម។ ឆ្នាំ២០១២ជាឆ្នាំ
ដើមដំបូងខេត្ត Dac Lac បានអនុវត្តក្រមគោលដៅជាតិអំពីសុខាភិបាលឃុំសំដៅ
ចលនាការចូលរួមរបស់សង្គមទាំងមូលទៅក្នុងការងារថែទាំសុខភាពប្រជាជន
រួមចំណែកលើកកំពស់គុណភាពជីវភាពរស់នៅតាំងពីខ្សែដំបូងនៃប្រព័ន្ធ
សុខាភិបាល។ គ្រូពេទ្យ Pham Ngoc Anh ប្រធានគិលានុបដ្ឋានឃុំ Ea Bung ស្រុក
ព្រំដែន Ea Sup ជាគិលានុបដ្ឋានមួយក្នុងចំណោមគិលានុបដ្ឋានទទួលបាន
បទដ្ឋានឆ្នាំ២០១២របស់ខេត្ត Dac Lac បានឲ្យដឹងថា៖
“សម័ត្ថភាពឯកទេសរបស់បងប្អូននៅមានកំហិតប៉ុន្តែបងប្អូនបានខំប្រឹង
ប្រែង ប្តេជ្ញាជក់ចិត្តជាមួយវិជ្ជាជីវៈរួមគ្នាសាមគ្គីអនុវត្តភារកិច្ចដែលថ្នាក់លើ
ប្រគល់ជូន។ នាបច្ចុប្បន្នគិលានុបដ្ឋានត្រូវបានសាងសង់ស្អាតសំភារៈត្រូវ
បានវិនិយោគធានាឲ្យការងារពិនិត្យព្យាបាលជំងឺ។ បានមានវេជ្ជបណ្ឌិតមក
ធ្វើការនៅគិលានុបដ្ឋាន។”
នាថ្ងៃដ៏ដែលផ្នែកសុខាភិបាលខេត្ត Yen Bai បានរៀបចំពិធីរំលឹកខួប
អនុស្សាវរីយ៍លើកទី៥៨នៃទិវាគ្រូពេទ្យវៀតណាមនិងទទួលគ្រឿង
ឥស្សារិយយសពលកម្មថ្នាក់ទី១។ នេះជារង្វាន់ស័គ្រសមឲ្យការខំប្រឹងប្រែង
របស់កម្មាភិបាលគ្រូពេទ្យវេជ្ជបណ្ឌិតនិងបុគ្គលិកផ្នែកសុខាភិបាល Yen Bai ក្នុង
រយៈពេលកន្លងទៅ៕