រំលឹកខួបអនុស្សាវរីយ៍លើកទី៦៥ទិវាបង្កើតកម្លាំងយុវជនស្ម័គ្រចិត្ត

(VOVworld) - ថ្លែងមតិនៅពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៦៥ទិវាបង្កើតកម្លាំងយុវ
ជនស្ម័គ្រចិត្តនាព្រឹកថ្ងៃទី១៥ កក្កដានៅរដ្ឋធានីហាណូយ ប្រធានរដ្ឋ វៀតណាម
លោក Truong Tan Sang បានអះអាងថា កម្លាំងយុវជនស្ម័គ្រចិត្តបាន រួមវិភាគទានដ៏
ធំធេងក្នុងបុព្វហេតុតស៊ូដណ្ដើមឯករាជ្យ កសាងនិងការពារមាតុ ប្រទេស។លោក
បានអះអាងថែមទៀតថា បក្ស រដ្ឋជានិច្ចកាលយកចិត្តទុកដាក់ ដល់ការថែទាំជីវ
ភាពរស់នៅរបស់ជនមានគុណូបការៈចំពោះប្រទេសជាតិ ក្នុងនោះមានបណ្ដាអតី
តយុវជនស្ម័គ្រចិត្តផងដែរ។លោក Truong Tan Sang បាន លើកច្បាស់ថា៖
រំលឹកខួបអនុស្សាវរីយ៍លើកទី៦៥ទិវាបង្កើតកម្លាំងយុវជនស្ម័គ្រចិត្ត - ảnh 1
លោក Truong Tan Sang ប្រគល់កិត្តិនាម វីរៈកម្លាំងប្រដាប់អាវុធជូនក្រុមយវុជនស្ម័គ្រចិត្តលេខ៣៦

 “ក្នុងអំឡុងពេលជាងកន្លៈសតវត្សដ៏ត្រចះត្រចង់កន្លងទៅ កម្លាំងយុវជនស្ម័គ្រចិត្ត
បានឆ្លងកាត់លើរាល់ការលំបាកលំបិន ពលីជីវិត ដើម្បីសំរេចល្អភារកិច្ច រួមចំណែក
បង្កើតឡើងយុទ្ធជ័យដ៏ត្រចះត្រចង់នានា សំរេចប្រកបដោយជោគជ័យនូវបុព្វហេតុ
តស៊ូសង្គ្រោះជាតិ ឯកភាពមាតុប្រទេស។បក្ស រដ្ឋនិងប្រជាជននឹងចង់ចាំគុណូ
បការៈដ៏ធំធេងរបស់កម្លាំងយុវជនស្ម័គ្រចិត្តក្នុងការតស៊ូជួយសង្គ្រោះ
ជាតិទាំងនោះជានិច្ច”។

ក្នុងឱកាសនេះដែរ ប្រធានរដ្ឋលោក Truong Tan Sang បានប្រគល់កិត្តិនាម វីរៈ
កម្លាំងប្រដាប់អាវុធជូនក្រុមយវុជនស្ម័គ្រចិត្តលេខ៣៦៕

ប្រតិកម្មទៅវិញ

ផ្សេងៗ