រំលឹកខួបអនុស្សាវរីយ៍លើកទី៦៥នៃទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-ហុងគ្រី

(VOVworld) - ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៦៥នៃទិវាបង្កើតទំនាក់ទំនងការទូត
វៀតណាម-ហុងគ្រីត្រូវបានរៀបចំឡើងនាព្រឹកថ្ងៃទី៤ កុម្ភៈ នៅទីក្រុងហូជីមិញ
ភាគខាងត្បូងវៀតណាម។ថ្លែងមតិនៅទីនេះ លោក Nguyen Hong Linh នាយកមន្ទី
កិច្ចការបរទេសទីក្រុងហូជីមិញ បានសង្កត់ធ្ងន់ថា ក្នុងក្របខ័ណ្ឌ សហប្រតិបតិ្តការ
ទ្វេភាគី ទីក្រុងហូជីមិញជាតំបន់ដែលជានិច្ចកាលដឹកនាំទូទាំង ប្រទេសក្នុងការ
លាតត្រដាងអនុវត្តសកម្មភាពសហប្រតិបតិ្តការជាមួយហុងគ្រី។ នាពេលខាងមុខ រួមជាមួយប្រជាជននៅទូទាំងប្រទេស ប្រជាជនទីក្រុងហូជីមិញ នឹងបន្តកសាង
និងជំរុញទំនាក់ទំនងសហប្រតិបតិ្តការដ៏រឹងមាំ ស៊ីជំរៅជាមួយ ហុងគ្រីថែមទៀត។
រំលឹកខួបអនុស្សាវរីយ៍លើកទី៦៥នៃទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-ហុងគ្រី - ảnh 1
ឯកអគ្គរដ្ឋទូតហុងគ្រីប្រចាំនៅវៀតណាមលោកស្រី Torda Eszter

រីឯខ្លួនវិញឯកអគ្គរដ្ឋទូតហុងគ្រីប្រចាំនៅវៀតណាមលោកស្រី Torda Eszter បាន
ជឿជាក់ថា ប្រជាជននៃប្រទេសទាំង២នឹងបន្តខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយ
ចិត្តសំដៅកសាង ពូនជ្រុំឲ្យចំណងមិត្តភាព សាមគ្គីភាពនិងកិច្ចសហប្រតិបតិ្តការ
ទ្វេភាគីអភិវឌ្ឋន៍ប្រកបដោយចីរភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ