រលកជនចំណាកស្រុកពីទួរគីបន្តហូរទៅក្រិក


រលកជនចំណាកស្រុកពីទួរគីបន្តហូរទៅក្រិក - ảnh 1
រលកជនចំណាកស្រុកពីទួរគីបន្តហូរទៅក្រិក (Image: VNA)

(VOVworld) – បរិមាណជនចំណាកស្រុកពីទួរគីហូរទៅក្រិកនៅកើនឡើងឥត
ឈប់ឈរដោយមិនអើពើដល់ការដែលសហភាពអឺរ៉ុប (EU) និងទួរគីទើប នឹង
ទទួលបានកិច្ចព្រមព្រៀងដោះស្រាយវិបត្តិជនអន្តោប្រវេសន៍នៅសន្និសីទ
កំពូល EU ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៧ និងទី ១៨ មិនា នៅទីក្រុង
Brussels បែលហ្ស៊ីក ចូលជាធរមានពីថ្ងៃទី ១៩ មិនាតទៅ។ តាមកិច្ចព្រមព្រៀង
 ពោលខាងលើរាល់ជនអន្តោប្រវេសន៍ទៅកាន់ប្រជុំកោះរបស់ក្រិកនឹងត្រូវបាន
 បញ្ជូនទៅទួរគីវិញ។ ប៉ុន្តែ ស្ថាប័នសម្របសម្រួលនិងដោះស្រាយវិបត្តិរបស់
ទួរគី (SOMP) បានឲ្យដឹងថា៖ នាបច្ចុប្បន្ន បែបបទបញ្ជូនជនភៀសខ្លួនវិញទួរគី
នឹងស្រូបយកពេលវេលាជាច្រើន។ អ្នកនាំពាក្យរបស់ SOMP បានអះអាងថា៖
 ក្នុងកាលៈទេសៈនោះការអនុវត្តកិច្ចព្រមព្រៀងបញ្ជូនជនអន្តោប្រវេទៅកាន់គ
ទួរគីវិញនឹងជួបការលំបាកជាច្រើន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ