រំលឹកវិញ្ញាណក្ខ័នជនរងគ្រោះក្នុងការវាយប្រហារភេរវកម្មនៅប៊ែលហ្សិក

រំលឹកវិញ្ញាណក្ខ័នជនរងគ្រោះក្នុងការវាយប្រហារភេរវកម្មនៅប៊ែលហ្សិក - ảnh 1
ទិដ្ឋភាពនៃពិធីរំលឹកវិញ្ញាណក្ខ័ននៅទីក្រុងព្រុចស៊ែលនាថ្ងៃទី២២ ឧសភា (រូបថត៖EPA/TTXVN)

(VOVworld) - នាថ្ងៃទី២២ ឧសភា ព្រះមហាក្សត្រ Philippe និងព្រះមហាក្សត្រី
Mathilde របស់ប៊ែលហ្សិករួមជាមួយនាយករដ្ឋមន្រ្តីលោក Charles Michel បាន
អញ្ជើញជាអធិបតីពិធីរំលឹកវិញ្ញាក្ខ័នជនរងគ្រោះក្នុងការវាយប្រហារភេរវកម្មនៅ
រដ្ឋធានីព្រុចស៊ែលកាលពីខែមិនាកន្លងទៅ។រយៈពេល២ខែបានកន្លងផុតទៅគិត
តាំងពីពេលកើតមានឡើងការវាយប្រហារដោយគ្រាប់បែកនៅព្រលានយន្តហោះ
 Zaventem និងស្ថានីយ៍រថភ្លើងក្រោមដី Maelbeek នៅរដ្ឋធានីព្រុចស៊ែល ដែល
បណ្ដាលឲ្យមនុស្សចំនួន៣២នាក់ស្លាប់និង៣៤០នាក់រងរបួស។កងកម្លាំងសន្តិ សុខប៊ែលហ្សិកនាបច្ចុប្បន្ននៅកំពុងរក្សាស្ថានការណ៍អាសន្នខ្ពស់បំផុតសំដៅ
ត្រៀមខ្លួនជាស្រេចទប់ទល់នឹងគ្រោះអាសន្នភេរវកម្ម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ