រសៀលថ្ងៃទី២៤ ខែឧសភា វៀតណាមមានអ្នកជម្ងឺកូវីដ ១៩ ថ្មីចំនួន៣៣នាក់

(VOVWORLD) - ដូច្នេះ គិតត្រឹមវេលាម៉ោង១២ថ្ងៃទី២៤ ខែឧសភា វៀត ណាមបានកត់ត្រាករណី ឆ្លងកូវីដ ១៩ ក្នុងស្រុកសរុបចំនួន៣៨២៣ករណី និងករណីនាំចូល ១៤៨៥ ករណី។ 

យោងតាមប្រភពព័ត៌មានពីក្រសួងសុខាភិបាលបានឲ្យដឹងថា គិតពីវេលាម៉ោង៦ ដល់វេលាម៉ោង ១២ថ្ងៃទី២៤ ខែឧសភា វៀតណាមមានអ្នកជម្ងឺ កូវីដ ១៩ ថ្មីក្នុងប្រទេស ចំនួន៣៣នាក់បន្ថែមទៀត ក្នុងនោះខេត្ត Bac Giang មានអ្នកជម្ងឺចំនួន២៨នាក់ ខេត្តHai Duong ៤នាក់ និងទីក្រុង Da Nang ១នាក់។
ដូច្នេះ គិតត្រឹមវេលាម៉ោង១២ថ្ងៃទី២៤ ខែឧសភា វៀតណាមបានកត់ត្រាករណី ឆ្លងកូវីដ ១៩ ក្នុងស្រុកសរុបចំនួន៣៨២៣ករណី និងករណីនាំចូល ១៤៨៥ ករណី។ ចំនួនករណីឆ្លងថ្មីគិតចាប់តាំងពីថ្ងៃទី២៧ មេសាមក មានចំនួន២២៥៣ករណី ខណៈ ដែលករណីស្លាប់មាន ៤៣ ករណី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ