រុស្ស៊ី៖ EU មិនអនុវត្តការសន្យា ស្តីពីកិច្ចព្រមព្រៀងគ្រាប់​ធញ្ញជាតិ​​សមុទ្រខ្មៅ

(VOVWORLD) - សហភាពអឺរ៉ុប (EU) មិនអនុវត្តការសន្យារបស់ខ្លួនតាមកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិសមុទ្រខ្មៅ និងការលុបចោលឧបសគ្គលើសកម្មភាពនាំចេញស្បៀងអាហារ និងជីរបស់រុស្ស៊ីក្នុងក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងនេះមិនសមហេតុផលឡើយ។
រុស្ស៊ី៖ EU មិនអនុវត្តការសន្យា ស្តីពីកិច្ចព្រមព្រៀងគ្រាប់​ធញ្ញជាតិ​​សមុទ្រខ្មៅ - ảnh 1នាវាដឹកគ្រាប់ធញ្ញជាតិពីអ៊ុយក្រែនធ្វើដំណើរតាមច្រកសមុទ្រ Bosphorus ក្នុងទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគី ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២។ (រូបថត៖ AFP/TTXVN)

ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅទីក្រុងម៉ូស្គូ នាថ្ងៃទី ៨ ខែកុម្ភៈ អនុរដ្ឋមន្រ្តីការបរទេសរុស្ស៊ីលោក Alexander Grushko បានលើកច្បាស់ថា គណៈកម្មាធិការអឺរ៉ុបបានប្រកាសលើកលែងការដាក់ទណ្ឌកម្មទៅលើក្រុមហ៊ុនកសិកម្មរបស់រុស្ស៊ីក្នុងវិស័យផលិតកម្មនិងដឹកជញ្ជូន។ ទោះជាយ៉ាងណាក៏ដោយ តាមពិត EU នៅតែរក្សាបាននូវកញ្ចប់ទណ្ឌកម្មដដែល ហើយអាស្រ័យលើប្រទេសនានាអនុវត្តន៍ឬមិនអនុវត្តន៍។ ដូច្នេះ ការប្តេជ្ញាដែល EU បាននៃចេញចំពោះរុស្ស៊ី និងជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិមិនត្រូវបានអនុវត្តនោះឡើយ។

នាថ្ងៃដដែល ឧបនាយករដ្ឋមន្ត្រីរុស្ស៊ី លោក Alexander Noak បានប្រកាសថា EU បានដកផលិតផលប្រេងរ៉ែចំនួនពីរមុខរបស់រុស្ស៊ី ចេញពីបញ្ជីទំនិញត្រូវដាក់កម្រិតពិដានតម្លៃ បានសរឲ្យឃើញថា អឺរ៉ុបនៅតែត្រូវការប្រេងរ៉ែរបស់រុស្ស៊ី។ លោកបានឲ្យដឹងថា នៅខែមីនាខាងមុខ រុស្ស៊ីនឹងសម្រេចចិត្តនូវវិធានការទប់ទល់នឹងបទហ៊ុំព័ទ្ធរបស់ EU ប្រឆាំងនឹងសកម្មភាពផ្គត់ផ្គង់ផលិតផលពីប្រេងរ៉ែរបស់រុស្ស៊ី៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ