រុស្ស៊ី- NATO មិនទាន់បង្រួញការខ្វែងគំនិតនៅឡើយ

រុស្ស៊ី- NATO មិនទាន់បង្រួញការខ្វែងគំនិតនៅឡើយ - ảnh 1
រុស្ស៊ី- NATO មិនទាន់បង្រួញការខ្វែងគំនិតនៅឡើយ (Image: VNA)


(VOVworld) – នាថ្ងៃទី ៧ កុម្ភៈ នៅខាងក្រៅសន្និសីទសន្តិសុខទីក្រុង Munich
(អាល្លឺម៉ង់) រដ្ឋមន្ត្រីក្រសួងការបរទេសរុស្ស៊ី លោក Sergei Lavrov បានជួបសន្ទនា ជាមួយអគ្គលេខាធិការអង្គការអាត្លង់ទិកខាងជើង (NATO) លោក Jens Stoltenberg។
ក្នុងជំនួបនេះ លោក Stoltenberg បានអះអាងថា៖ សេចក្តីសម្រេចបង្កើនសមត្ថភាព
យោធារបស់ NATO ទៅខាងកើតអឺរ៉ុបមានចរិតលក្ខណៈស្វ័យការពារ តែ បុណ្ណោះ
។ ឆ្លើយតបតវិញ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីបានចាត់ទុកថា៖ គោលនយោបាយ បង្កើនសក្តានុភាពយោធារបស់ NATO ក៏ដូចជា វត្តមានរបស់កងទ័ពនៃអង្គការ
នេះនៅ តំបន់ខាងកើតរុស្ស៊ីកំពុងធ្វើឲ្យភាពតានតឹងកើនឡើងពីមួយថ្ងៃទៅមួយ
ថ្ងៃ។ ស្តីអំពីវិបត្តិ នៅអ៊ុយក្រែន រុស្ស៊ីនិង NATO មិនទាន់ដោះស្រាយការខ្វែង
គំនិតបានឡើយ ប៉ុន្តែ ភាគីទាំង ២ បានឯកភាពរក្សាបណ្ដាការជួបសន្ទនា។ ថ្លែងមតិនៅសន្និសីទកាសែត បន្ទាប់ពីជំនួបសន្ទនា លោក Stoltenberg បានឲ្យ
ដឹងថា៖ ភាគីទាំង ២ ​វាយតំលៃ សភាពការណ៍នៅអ៊ុយក្រែនខុសពីគ្នា។ លោក
Stoltenberg បានសម្តែងការព្រួយបារម្ម ណ៍ជាមួយលោក  Lavrov ស្តីអំពីស្ថាន
ភាពដ៏ស្មុគស្មាញនិងធ្ងន់ធ្ងរនៅអ៊ុយក្រែន ហើយ សង្កត់ធ្ងន់ទៅលើតួនាទី
របស់រុស្ស៊ីក្នុងដំណោះស្រាយជំលោះនាបច្ចុប្បន្ន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ