រុស្ស៊ី ចិនអំពាវនាវរងចាំលទ្ធផលស៊ើបអង្កេតរបស់ក្រុមអធិការអ.ស.បប្រចាំនៅស៊ីរី

រុស្ស៊ី ចិនអំពាវនាវរងចាំលទ្ធផលស៊ើបអង្កេតរបស់ក្រុមអធិការអ.ស.បប្រចាំនៅស៊ីរី - ảnh 1
ក្រុមអធិការអ.ស.បកំពុងបំពេញការងារនៅស៊ីរី (រូបថតៈ go.vn)


(VOVworld)-សភាពការណ៌កំពុងក្តៅគុះកជំវិញចរន្តប្រតិកម្មបញ្ច្រាសគ្នា ទាក់ទិនដល់
លទ្ធភាពធ្វើអន្តរាគមន៌យោធាទៅលើស៊ីរី។​ឆ្លើយសម្ភាសរបស់មជ្ឈដ្ឋានអ្នកសាព័ត៌មាន រដ្ឋមន្រ្តីការបរទេសចិន លោក Wang Yi  ឲ្យដឹងថា សព្វថ្ងៃប៉េកាំងកំពុងតាមដានជាប់
ជានិច្ចរាល់បំរែបំរួលថ្មីបំ ផុតនៅស៊ីរី ព្រមទាំងជម្រុញភាគីទាក់ទិននានាអត់ធ្មត់ក្នុង
វិបត្តិនេះ។ ក្នុង ថ្ងៃដ៏ដែល ថ្លែងមតិក្នុងការជួបសន្ទនាជាមួយអគ្គលេខាធិការអ.ស.ប
លោក Ban Ki-moon នៅទីក្រុងឡាអ៊េ (ហូឡុង) អនុរដ្ឋមន្រ្តីការបរទេសរុស្ស៊ី
Gennady Gatilov បានរិះគន់ចំពោះការដែលប្រទេសមួយចំនួន បានប្រកាសផែន
ការយោធាសំដៅទៅលើស៊ីរី ជាសកម្មភាពរករឿងដោយចំហរចំពោះធម្មនុញ្ញអ.ស.ប
ក៏ដូចជារាល់បទដ្ឋានផ្សេងៗទៀតនៃច្បាប់អន្តរជាតិ។

          ក្នុងប្រតិកម្មដើមដំបូង១ អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក លោក
ស្រី Caitlin Hayden នាថ្ងៃទី២៩សីហា ឲ្យដឹងថា ប្រធានាធិបតី Barack Obama នឹងមានសកម្មភាពសំដៅធានាផលប្រយោជន៌ខ្ពស់បំផុតរបស់អាមេរិកក្នុងបញ្ហាស៊ីរី។
ក្នុងថ្ងៃដ៏ដែល អគ្គលេខាធិការអ.ស.ប លោក Ban Ki-moon ឲ្យដឹងថា លោកបានជួប
សន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតី Obama និង សំណូមពរបណ្តាប្រទេសមហា
អំណាច​ កុំប្រញ៉ាប់ប្រញ៉ាល វាយប្រហាស៊ីរី រហូតដល់ពេល ដែលក្រុមអធិការ
របស់អ.ស.បសម្រេចបានកិច្ចការរបស់ខ្លួន។ លោក Ban Ki-moon ឲ្យដឹងថែមទៀត
ថា ក្រុមអធិការអ.ស.ប នឹងចាកចេញពីស៊ីរីនាថ្ងៃទី៣១សីហាឆ្នាំ២០១៣នេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ