រុស្ស៊ី តួកគីនិងអ៊ីរ៉ង់មានការព្រួយបារម្ភអំពីក្រុមភេរវករនៅស៊ីរី

(VOVWORLD) - នេះគឺជាការបញ្ជាក់មួយដែលត្រូវបាននាំចេញនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយបន្ទាប់ពីកិច្ចពិភាក្សាពហុភាគីស្តីពីស៊ីរីនៅ Nur-sultan ប្រទេសកាហ្សាក់ស្ថាន។
រុស្ស៊ី តួកគីនិងអ៊ីរ៉ង់មានការព្រួយបារម្ភអំពីក្រុមភេរវករនៅស៊ីរី - ảnh 1 ការងារសង្គ្រោះជនរងគ្រោះក្នុងករណីវាយប្រហារតាមជើងអាកាសនៅទីរួមខេត្ត Idlib ប្រទេសស៊ីរី កាលពីថ្ងៃទី២ខែធ្នូឆ្នាំ២០១៩ (រូបថត៖ AFP/TTXVN)

  រុស្ស៊ីតួកគីនិងអ៊ីរ៉ង់មានការព្រួយបារម្ភអំពីកំណើននូវវត្តមានរបស់ក្រុមភេរវករនៅក្នុងខេត្ត Idlib ប្រទេសស៊ីរី។ នេះគឺជាការបញ្ជាក់មួយដែលត្រូវបាននាំចេញនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយបន្ទាប់ពីកិច្ចពិភាក្សាពហុភាគីស្តីពីស៊ីរីនៅ Nur-sultan ប្រទេសកាហ្សាក់ស្ថាន។ នៅក្នុងសេចក្តីថ្លែងការណ៍រួមនេះ មន្រ្តីរុស្ស៊ី តួកគីនិងអ៊ីរ៉ង់ បានសង្កត់ធ្ងន់លើភាពចាំបាច់ដើម្បីបង្កើតសន្តិភាពនៅក្នុងមូលដ្ឋាន។ តំណាងរបស់ប្រទេសទាំង ៣ បានឯកភាពគ្នាជំទាស់នឹងឧបាយកលបង្កើត “ការពិតជាក់ស្ដែងថ្មីនៅក្នុងមូលដ្ឋាន រួមទាំងការបង្កើតរដ្ឋាភិបាលស្វយ័តខុសច្បាប់” ក៏ដូចជាការរឹបយកចំណូលប្រេងរ៉ែដោយខុសច្បាប់នៅប្រទេសស៊ីរី។

ម្យ៉ាងវិញទៀទ ពាក់ព័ន្ធនឹងគណៈកម្មាធិការធម្មនុញ្ញស៊ីរី ប្រទេសទាំង ៣ បានឯកភាពគ្នាថា ទីភ្នាក់ងារនេះគួរតែធ្វើប្រតិបត្តិផ្អែកលើការសន្យាប្រកបដោយលក្ខណៈស្ថាបនានិងសម្របសម្រួលដោយគ្មានការជ្រៀតជ្រែកនិងការដាក់សម្ពាធពីខាងក្រៅ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ