រុស្ស៊ី និងចិនតភ្ជាប់ប្រព័ន្ធទូទាត់ហិរញ្ញវត្ថុ

(VOVWORLD) - រុស្ស៊ី និងចិនកំពុងសម្របសម្រួលគ្នា ដើម្បីតភ្ជាប់ប្រព័ន្ធទូទាត់ហិរញ្ញវត្ថុក្នុងបរិបទ ដែលប្រព័ន្ធហិរញ្ញវត្ថុរុស្ស៊ីត្រូវរងទណ្ឌកម្មជាច្រើនពីប្រទេសលោកខាងលិច ក្រោយពីទីក្រុងម៉ូស្គូបានអនុវត្តន៍ប្រតិបត្តិការយោធានៅអ៊ុយក្រែន។
រុស្ស៊ី និងចិនតភ្ជាប់ប្រព័ន្ធទូទាត់ហិរញ្ញវត្ថុ - ảnh 1ទីស្នាក់ការរបស់ធនាគារកណ្តាលរុស្ស៊ីនៅទីក្រុងម៉ូស្គូ (រូបថត៖ AFP/VNA)

ធនាគាររុស្ស៊ីមួយចំនួនត្រូវបានហាមប្រាមមិនឱ្យប្រើប្រាស់ប្រព័ន្ធទូទាត់អន្តរជាតិ SWIFT ដែលបណ្ដាលឲ្យជួបការលំបាកក្នុងការផ្ទេរប្រាក់ទៅកាន់បរទេស។ ធនាគារកណ្តាលរុស្ស៊ីបានអភិវឌ្ឍន៍ប្រព័ន្ធបញ្ជូនសារហិរញ្ញវត្ថុ (SPFS) ដែលអនុញ្ញាតឱ្យចរន្តទឹកប្រាក់បន្តធ្វើចរាចររវាងបណ្ដាធនាគារក្នុងប្រទេស ប៉ុន្តែមានកំហិតអំពីពេលវេលា ទំហំ និងភាពស្មុគស្មាញនៃប្រតិបត្តិការដែលអាចធ្វើទៅបាន។

ការសម្របសម្រួលគ្នាជាមួយប្រព័ន្ធទូទាត់ CIPS របស់ ចិនកំពុងត្រូវបានចាត់ទុកថាជាជម្រើសវិជ្ជមាន។ ទោះយ៉ាងណាក៏ដោយ ប្រព័ន្ធ CIPS កំពុងដោះស្រាយការទូទាត់តាមរយៈប្រាក់យន់របស់ចិនតែប៉ុណ្ណោះ។ ប្រធានគណៈកម្មាធិការហិរញ្ញវត្ថុ នៃសភាជាន់ទាបរុស្ស៊ីលោក Anatoly Aksakov បាននិយាយថា ការតភ្ជាប់ប្រព័ន្ធទូទាត់ទាំងពីរនៅរុស្ស៊ី និងចិនគឺជាប្រការចាំបាច់ ដើម្បីលុបបំបាត់ហានិភ័យ នៅពេលរក្សាសកម្មភាពប្រតិបត្តិការ។ សមាជិកសភារូបនេះបាននិយាយថា ភាគីទាំងពីរកំពុងសម្របសម្រួលគ្នាលើគម្រោងនេះ ដោយមានការចូលរួមពីធនាគារកណ្តាលរុស្ស៊ី និងចិន ហើយលោកមានជំនឿជាក់ថាផែនការទាំងអស់នឹងត្រូវបានពន្លឿនក្នុងស្ថានការណ៍បច្ចុប្បន្នផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ