រុស្ស៊ី និងចិនបានអំពាវនាវអ៊ីរ៉ង់ឱ្យគោរពតាមកិច្ចព្រមព្រៀងនុយក្លេអ៊ែរ

(VOVWORLD) - នាថ្ងៃទី ១ ខែកក្កដា រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Mohammad Javad Zarif បានឲ្យដឹងថា ប្រទេសនេះបានអនុវត្តលើសពីដែនកំណត់បម្រុងសំរាប់សារធាតុអ៊ុយរ៉ានីញ៉ូមចំនួន ៣០០ គីឡូក្រាម នៅក្នុងកិច្ចព្រមព្រៀងផែនការធ្វើសកម្មផាពរួម (JCPOA) ។
រុស្ស៊ី និងចិនបានអំពាវនាវអ៊ីរ៉ង់ឱ្យគោរពតាមកិច្ចព្រមព្រៀងនុយក្លេអ៊ែរ - ảnh 1 រុស្ស៊ី និងចិនបានអំពាវនាវអ៊ីរ៉ង់ឱ្យគោរពតាមកិច្ចព្រមព្រៀងនុយក្លេអ៊ែរ

លោកក៏បានព្រមានថាអ៊ីរ៉ង់នឹងធ្វើការចម្រើនសារធាតុអ៊ុយរ៉ានីញ៉ូមក្នុងកម្រិត ៣,៦៧% បើសិនជាបណ្តាប្រទេសនៅអឺរ៉ុបមិនបានជួយសង្គ្រោះកិច្ចព្រមព្រៀងនុយក្លេអ៊ែរនោះឡើយ។ ប្រតិកម្មចំពោះសេចក្ដីថ្លែងការណ៍នេះរបស់រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់ នាថ្ងៃទី ២ ខែកក្កដា រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានអំពាវនាវឱ្យអ៊ីរ៉ង់បន្តគោរពតាមកិច្ចព្រមព្រៀងនុយក្លេអ៊ែរផងដែ។ ទន្ទឹមនឹងនេះដែរ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Geng Shuang កាលពីថ្ងៃទី ២ ខែកក្កដា បានសម្តែងនូវការសោកស្តាយចំពោះការសម្រេចចិត្តរបស់   អ៊ីរ៉ង់ ប៉ុន្តែបានអះអាងថាសម្ពាធអតិបរមាពីអាមេរិកគឺជាមូលហេតុដែលបង្កឡើង ស្ថានភាពតានតឹងនាពេលបច្ចុប្បន្នផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ