រុស្ស៊ី និងទួរគីបានឯកភាពគ្នាលើបទឈប់បាញ់មួយនៅខេត្ត Idlib នៃប្រទេសស៊ីរី

(VOVWORLD) - ក្រោយរយៈពេល ៦ ម៉ោងនៃការចរចារគ្នានៅវិមាន Kremlin នៅទីក្រុងម៉ូស្គូ នាថ្ងៃទី ៥ ខែមីនា ប្រធានាធិបតីរុស្ស៊ីលោក  Vladimir Putin និងសមភាគីទួរគី លោក Recep Tayyip Erdogan បានឯកភាពគ្នាលើឯកសាររួមមួយ ដើម្បីដោះស្រាយជម្លោះនៅស៊ីរី។
រុស្ស៊ី និងទួរគីបានឯកភាពគ្នាលើបទឈប់បាញ់មួយនៅខេត្ត Idlib នៃប្រទេសស៊ីរី - ảnh 1 ប្រធានាធិបតីរុស្ស៊ីលោក  Vladimir Putin និងសមភាគីទួរគី លោក Recep Tayyip Erdogan (រូបថត៖AFP/TTXVN)

តាមនោះ បទឈប់បាញ់នៅខេត្ត Idlib នៅភាគពាយព្យនៃប្រទេសស៊ីរី នឹងត្រូវអនុវត្តចាប់ពីម៉ោង ០០៖០១ ថ្ងៃទី ៦ ខែមីនា ឆ្នាំ ២០២០ ។ លោក Vladimir Putin បានឲ្យដឹងថា រាល់កិច្ចចរចារបានប្រព្រឹត្តទៅដោយមិនមានភាពងាយស្រួលនោះទេប៉ុន្តែបានបញ្ចប់ដោយវិជ្ជមានផងដែរ។ សារព័ត៌មានរុស្ស៊ីបានដកស្រង់សម្តីរបស់លោក Vladimir Putin នៅក្នុងសន្និសីទសារព័ត៌មានស្តីពីលទ្ធផលនៃកិច្ចចរចារ ដោយអះអាងថា“ ដោយឈរលើមូលដ្ឋាននៃទំនាក់ទំនងទ្វេភាគីដែលបានសម្រេចដល់កម្រិតខ្ពស់នោះ រហូតមកដល់ពេលនេះយើងខ្ញុំអាចរកឃើញនូវ      ទស្សនៈរួមអំពីបញ្ហាជម្លោះដែលបានកើតមានឡើង ហើយក៏ឈានដល់សម្រេចបាននូវដំណោះស្រាយដែលអាចទទួលយកបាន។

រីឯប្រធានាធិបតីទួរគីលោក Erdogan វិញ លោកបានសង្កត់ធ្ងន់ថា“ ជំហានជាបន្តទៀត” នឹងត្រូវបានភាគីនានាឯកភាព បន្ទាប់ពីបទឈប់បាញ់ត្រូវបានអនុវត្ត។ លោកក៏បន្តទៀតថាទីក្រុង Ankara នៅតែរក្សាសិទ្ធិតបតវិញចំពោះសកម្មភាពរបស់កងកម្លាំងរដ្ឋាភិបាលស៊ីរី ប៉ុន្តែនឹងពិគ្រោះយោបល់ជាមួយរុស្ស៊ីផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ