រុស្ស៊ី និងបេឡារុសព្រួយបារម្ភថាអង្គការ NATO នឹងពង្រឹងសកម្មភាពរបស់ខ្លួននៅជិតព្រំដែន

(VOVWORLD) - រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov បានអះអាងថារដ្ឋាភិបាលប្រទេសនេះ និងបេឡារុសបានសម្តែងនូវការព្រួយបារម្ភអំពីអង្គការសន្ធិសញ្ញា    អាត្លង់ទិកខាងជើង (NATO) នឹងពង្រឹងសកម្មភាពរបស់ខ្លួននៅជិតព្រំដែនប្រទេសទាំងពីរ។
រុស្ស៊ី និងបេឡារុសព្រួយបារម្ភថាអង្គការ NATO នឹងពង្រឹងសកម្មភាពរបស់ខ្លួននៅជិតព្រំដែន - ảnh 1 រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov សមភាគីបេឡារុស លោក Vladimir Makei

នាថ្ងៃទី ២៧ ខែឧសភា ថ្លែងទៅកាន់អ្នកសារព័ត៌មានបន្ទាប់ពីកិច្ចពិភាក្សានៅទីក្រុងម៉ូស្គូជាមួយសមភាគីបេឡារុស លោក Vladimir Makei នោះ លោក Sergei Lavrov បានមានប្រសាសន៍ថា ភាគីទាំងពីរបានពិភាក្សាអំពីបញ្ហាគ្រប់គ្រងអាវុធព្រមទាំងសំដែងនូវការព្រួយបារម្ភអំពីការដែលអង្គការ Nato នឹងពង្រឹងសមត្ថភាពរបស់ខ្លួននៅជិតព្រំដែននៃប្រទេសទាំងពីរ។ ភាគីទាំងពីរបានឯកភាពថារាល់សកម្មភាពបែបនេះនឹងនាំមកនូវភាពតានតឹងនៅក្នុងតំបន់អឺរ៉ុប-អាត្លង់ទិក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ