រុស្សី និងអ៊ុយក្រែនខិតខំប្រឹង​ប្រែងដើម្បីសម្រេច​ឲ្យបាន​កិច្ចព្រមព្រៀង​ឈប់បាញ់​ក្នុងពេលឆាប់ៗនេះ

(VOVWORLD) - ប្រធានរដ្ឋសភាទួរគីលោក Mustafa Sentop បានអះអាងថា  ប្រទេសនេះនឹងបន្តខិតខំប្រឹងប្រែង ដើម្បីសម្រេចឲ្យបានកិច្ចព្រមព្រៀងបទឈប់បាញ់នៅអ៊ុយក្រែនក្នុងពេលឆាប់ៗនេះ។
រុស្សី និងអ៊ុយក្រែនខិតខំប្រឹង​ប្រែងដើម្បីសម្រេច​ឲ្យបាន​កិច្ចព្រមព្រៀង​ឈប់បាញ់​ក្នុងពេលឆាប់ៗនេះ - ảnh 1ព្រះវិហារដែលត្រូវបានគេបំផ្លាញក្នុងអំឡុងពេលជម្លោះរុស្ស៊ីនិងអ៊ុយក្រែននៅក្នុងភូមិ Bohorodychne ក្នុងតំបន់ Donetsk (អ៊ុយក្រែន) ។ រូបថត៖ AFP/VNA

យោងតាមទីភ្នាក់ងារសារព័ត៌មាន TASS បានឲ្យដឹងថា កាលពីថ្ងៃទី ១១ ខែមករា មន្ត្រីទទួលបន្ទុកសិទ្ធិមនុស្សរបស់រុស្ស៊ី អ៊ុយក្រែន និងទួរគីបានបើកជំនួបត្រីភាគី នៅខាងក្រៅកិច្ចប្រជុំអន្តរជាតិមួយ ដែលបានប្រព្រឹត្តិទៅនៅទីក្រុងអង់ការ៉ារបស់ទួរគី។ អញ្ជើញថ្លែងនៅទីនេះ ប្រធានរដ្ឋសភាទួរគីលោក Mustafa Sentop បានអះអាងថា  ប្រទេសនេះនឹងបន្តខិតខំប្រឹងប្រែង ដើម្បីសម្រេចឲ្យបានកិច្ចព្រមព្រៀងបទឈប់បាញ់នៅអ៊ុយក្រែនក្នុងពេលឆាប់ៗនេះ។

ចំណែកលោកស្រី Tatyana Moskalkova ស្នងការសិទ្ធិមនុស្សរុស្ស៊ីបានឲ្យដឹងថា រុស្ស៊ី និងអ៊ុយក្រែន បានបង្កលក្ខណៈងាយស្រួលដល់ការប្រគល់ឈ្លើយសឹកចំនួន ៤០ របស់ប្រទេសនីមួយៗ។ ទោះយ៉ាងណាក៏ដោយ លោកស្រីមិនបានបញ្ជាក់អំពីពេលវេលាដោះដូរអ្នកទោសនោះឡើយ។

មុននេះ លោកស្រី Moskalkova មានជំនួបដាច់ដោយឡែកជាមួយសមភាគីអ៊ុយក្រែនលោក Dmitry Lubinets កាលពីថ្ងៃទី ១១ ខែមករា។ នៅលើបណ្តាញ Telegram លោកស្រី Moskalkova បាននិយាយថា កិច្ចប្រជុំនេះបានផ្ដោតសំខាន់លើការពិភាក្សាអំពីបញ្ហាផ្គត់ផ្គង់ជំនួយមនុស្សធម៌ដល់ពលរដ្ឋនៃប្រទេសទាំងពីរ។

តាមផែនការ លោកស្រី Moskalkova នឹងបន្តមានជំនួបមួយទៀតជាមួយលោក Lubinets ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ