រុស្ស៊ី និងអ៊ុយក្រែនសុទ្ធតែកំណត់​កប៉ាល់ដែលកំពុងធ្វើដំណើរក្នុងសមុទ្រខ្មៅជានាវាដឹកទំនិញយោធា

(VOVWORLD) -  ក្រសួងការពារជាតិរុស្ស៊ីបានកត់សម្គាល់ថា ប្រទេសដែលមានទង់ជាតិព្យួរនៅលើកប៉ាល់ទាំងនោះ នឹងត្រូវបានចាត់ទុកថា ជាភាគីជម្លោះនៅខាងអ៊ុយក្រែន។
រុស្ស៊ី និងអ៊ុយក្រែនសុទ្ធតែកំណត់​កប៉ាល់ដែលកំពុងធ្វើដំណើរក្នុងសមុទ្រខ្មៅជានាវាដឹកទំនិញយោធា - ảnh 1នាវាដឹកគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែនធ្វើដំណើរតាមច្រកសមុទ្រ Bosphorus ក្នុងទីក្រុង Istanbul ប្រទេសទួរគី កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២។ រូបថត៖ AFP/VNA

ក្រសួងការពារជាតិអ៊ុយក្រែននាថ្ងៃទី ២០ ខែកក្កដាបានប្រកាសថា ខ្លួននឹងកំណត់កប៉ាល់ទាំងអស់ដែលធ្វើដំណើរទៅកាន់រុស្ស៊ី និងតំបន់ដែលគ្រប់គ្រងដោយរុស្ស៊ីក្នុងប្រទេសអ៊ុយក្រែនតាមរយៈសមុទ្រខ្មៅ "ទំនងជាកប៉ាល់ដឹកទំនិញយោធា" ។ ច្បាប់ថ្មីនេះបានចូលជាធរមានចាប់ពីថ្ងៃទី ២១ ខែកក្កដា។

មុននោះ នាថ្ងៃទី ១៩ ខែកក្កដា ក្រសួងការពារជាតិរុស្ស៊ីបានប្រកាសថា ខ្លួនបានកំណត់ថា កប៉ាល់ទាំងអស់ដែលធ្វើដំណើរក្នុងសមុទ្រខ្មៅ ទៅកាន់កំពង់ផែរបស់អ៊ុយក្រែន “ទំនងជាកប៉ាល់ដឹកទំនិញយោធា”។ បទបញ្ញត្តិនេះបានចូលជាធរមានកាលពីថ្ងៃទី ២០ កក្កដា។ ក្រសួងការពារជាតិរុស្ស៊ីបានកត់សម្គាល់ថា ប្រទេសដែលមានទង់ជាតិព្យួរនៅលើកប៉ាល់ទាំងនោះ នឹងត្រូវបានចាត់ទុកថា ជាភាគីជម្លោះនៅខាងអ៊ុយក្រែន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ