រុស្ស៊ី៖ ប្រធានាធិបតី Putin ចុះហត្ថលេខាផ្សព្វផ្សាយក្រមច្បាប់រួមបញ្ចូលគ្រីមេ

(VOVworld)-នាថ្ងៃទី២១មិនា ប្រធានាធិបតីរុស្ស៊ីបានចុះហត្ថលេខាលើក្រម ច្បាប់
មួយចំនួនក្នុងនោះមានក្រមច្បាប់ស្តីអំពីការបញ្ចូលឧបទ្វីបគ្រីមេនិងទីក្រុង Sevastopol ចូលជាសមាសភាព របស់សហព័ន្ធរុស្ស៊ី។ បន្ទាប់នោះ លោក Putin បានចុះហត្ថលេ
ខាលើអនុក្រិត្ត ស្តីអំពីការបង្កើតតំបន់សហព័ន្ធគ្រីមេ និង តែងតាំងលោក Oleg
Belavensev តំណាងពេញសមត្ថភាពរបស់ប្រធានាធិបតី រុស្ស៊ីនៅតំបន់នេះ។ ដូច្នេះ គ្រីមេនឹងក្លាយទៅជាតំបន់សហព័ន្ធទី៩ជាផ្លូវការរបស់រុស្ស៊ី។ តំបន់ នេះរួមមាន
សាធារណរដ្ឋគ្រីមេនិងទីក្រុង Sevastopol។ មុននោះ ដោយសម្លេង គាំទ្រលើសលប់ ព្រឹទ្ធសភារុស្ស៊ីបានអនុម័តលើសន្ធិសញ្ញារួមបញ្ចូលសាធារណ រដ្ឋស្វយ័តគ្រីមេ
ចូលជាមួយរុស្ស៊ី ហើយនាថ្ងៃទី២០មិនា រដ្ឋសភារុស្ស៊ីបានអនុម័ត លើសន្ធិសញ្ញា
នេះ។

រុស្ស៊ី៖ ប្រធានាធិបតី Putin ចុះហត្ថលេខាផ្សព្វផ្សាយក្រមច្បាប់រួមបញ្ចូលគ្រីមេ - ảnh 1
ប្រជាជនគ្រីមេគយគន់កាំជ្រួចផ្ការក្នុងថ្ងៃរួមបញ្ចូលជាមួយរុស្ស៊ី (រូបថតៈ Reuters)

        ចំពោះបណ្តាវីធានការដាក់ទណ្ឌកម្មដែលអាមេរិកនិងបណ្តាប្រទេសលោក
ខាងលិចដាក់ចេញ អ្នកនាំពាក្យរបស់ប្រធានធិបតីរុស្ស៊ីលោក Dmitry Peskov បាន
ប្រកាសនាថ្ងៃទី២៣មិនាថា រុស្ស៊ីនឹងតបតរវិញដោយវិធានការប្រហាក់ប្រហែល។
ប៉ុន្តែ​រុស្ស៊ីនៅមានការផ្តើមគំនិតអភិវឌ្ឍន៍ទំនាក់ទំនងនិងមានបំណង ថា អឺរ៉ុបនៅ
តែជាដៃគូសេដ្ឋកិច្ចជួរមុខរបស់រុស្ស៊ី ក៏ដូចជាមានបំណងអភិវឌ្ឍន៍ ទំនាក់ទំនង
ជាមួយអាមេរិកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ