រុស្ស៊ី - បេឡារុស្ស ជួបពិភាក្សាគ្នា ដើម្បីពន្លឿនដំណើរការធ្វើសមាហរណកម្មរវាងប្រទេសទាំងពីរ

(VOVWORLD) - នាថ្ងៃទី ៧ ខែកុម្ភៈ នៅទីក្រុង Sochi ប្រធានាធិបតីរុស្ស៊ីលោក V. Putin និងប្រធានាធិបតីបេឡារុស្ស លោក A. Lukashenko បានធ្វើកិច្ចពិភាក្សាគ្នាស្តីពីការជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដែលក្នុងនោះរួមមានដំណើរការធ្វើសមាហរណកម្ម។

យោងតាមប្រសាសន៍របស់ប្រធានាធិបតីរុស្ស៊ី លោក Putin នៅឯកិច្ចប្រជុំនេះ បានឲ្យដឹងថា ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់គ្នាអំពីបញ្ហាទាំងអស់ដែលបានដាក់ចេញក្នុងរបៀបវារៈដែលពាក់ព័ន្ធនឹងផលប្រយោជន៍រួម។ បន្ទាប់មក ថ្នាក់ដឹកនាំទាំងពីររូប ក៏បានធ្វើកិច្ចពិភាក្សាបើកទូលាយ ដោយមានការចូលរួមពីគណៈប្រតិភូរុស្ស៊ីនិងបេឡារុស្សផងដែរ។ យោងតាម អនុប្រធានខុទ្ទកាល័យ ប្រធានាធិបតីរុស្ស៊ី លោក Kozak បានឲ្យដឹងថា រុស្ស៊ីនិងបេឡារុស្សបានឯកភាពគ្នាក្នុងការផ្គត់ផ្គង់ឧស្ម័នរបស់រុស្ស៊ី ទៅកាន់ទីក្រុង Minsk ដោយភ្ជាប់នឹងលក្ខខណ្ឌដូចកាលពីឆ្នាំ ២០១៩ ដែរហើយនឹងបន្តរក្សាទុកពេញមួយនៃឆ្នាំ ២០២០ ។ នាឆ្នាំ២០១៩ រុស្ស៊ីបានផ្គត់ផ្គង់ឧស្ម័នដុតដល់បេឡារុស្ស ក្នុងតម្លៃ ១២៧ ដុល្លារ / ១.០០០ ម៉ែត្រគីប។ ប៉ុន្តែតម្លៃនេះគ្រាន់តែអូសបន្លាយក្នុងរយៈពេល២ខែនៃដើមឆ្នាំ ២០២០ តែប៉ុណ្ណោះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ