រុស្ស៊ី៖ លំនៅដ្ឋានជ្វីហ្វបានបំផ្លាញយថាទស្សន៍ទទួលបានសន្តិភាព

(VOVWORLD) -ក្រសួងការបរទេសរុស្ស៊ី នាថ្ងៃទី ១៣ មករា បានប្រកាសថា ការដែលអ៊ីស្រាអែលកសាងទីលំនៅដ្ឋាន ជ្វីហ្វថ្មីនៅតំបន់ត្រើយខាងលិច បានបំផ្លាញដំណោះស្រាយ រដ្ឋទាំងពីរក្នុងជម្លោះរវាងអ៊ីស្រាអែលនិងប៉ាឡេ ស្ទីន។
រុស្ស៊ី៖ លំនៅដ្ឋានជ្វីហ្វបានបំផ្លាញយថាទស្សន៍ទទួលបានសន្តិភាព - ảnh 1រុស្ស៊ី៖ លំនៅដ្ឋានជ្វីហ្វបានបំផ្លាញយថាទស្សន៍ទទួលបានសន្តិភាព 

ក្រសួងការបរទេសរុស្ស៊ី នាថ្ងៃទី ១៣ មករា បានប្រកាសថា ការដែលអ៊ីស្រាអែលកសាងទីលំនៅដ្ឋាន ជ្វីហ្វថ្មីនៅតំបន់ត្រើយខាងលិច បានបំផ្លាញដំណោះស្រាយ រដ្ឋទាំងពីរក្នុងជម្លោះរវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីន។ តាមសេចក្ដីប្រកាសរបស់ក្រសួងការបរទេសរុស្ស៊ីនោះ ម៉ូស្គូ ជឿជាក់ថាទង្វើរបស់អ៊ីស្រាអែលមិនបង្កលក្ខណៈងាយស្រួលដើម្បីបង្កើតវង់ចរចាផ្ទាល់រវាង អ៊ីស្រាអែលនិងប៉ាឡេស្ទីនទេ។ ក្រសួងការបរទេសរុស្ស៊ីបានលើកច្បាស់ថា ការដែលអ៊ីស្រាអែលបន្តកសាងទីលំនៅដ្ឋាននោះច្បាស់ជាបានបំផ្លាញយថាទស្សន៍ក្នុងការទទួលដំណោះស្រាយរដ្ឋទាំងពីរ ហើយកាត់បន្ថយឱកាសទទួលសន្តិភាព យុត្តិធម៌ និងជំនឿទុកចិត្តនៅបជ្ឈឹមបូព៌ា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ